CamNews

តារា 

នាង Aff Taksaorn ដឹកដៃកូនស្រីទៅកំសាន្តនៅកោះបាលី ដោយគ្មានវត្តមានស្វាមី ដែលត្រៀមនឹងលែងលះ

ថៃ ៖ រឿងរ៉ាវរបស់ប្តីប្រពន្ធមួយគូគឺលោក Songkran Tejanarong និងនាង Aff Taksaorn នៅមិនទាន់លែងលះគ្នាដាច់ស្រាច់នៅឡើយនោះទេ ខណៈពេលដែលស្វាមីមិនព្រមចុះហត្ថលេខាលើសំបុត្រលែងលះនោះទេ ។ ទោះបីជាយ៉ាងណាក៏ដោយ នាង Aff Taksaorn នៅតែអះអាងថា ជីវីតគូរបស់នាងនិងស្វាមី មិនអាចត្រលប់ទៅត្រូវរូវគ្នាដូចដើមឡើយ ។ ចំនែកឯកូនស្រីវិញ គឺលោក Songkran មានសិទ្ធមកមើលនាងក្នុងមួយសប្តាហ៍ម្តង ។ 


យោងតាមប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា កាលពីថ្ងៃទី ១៦ ខែសីហា កន្លងទៅនេះ នាង Aff Taksaorn ដឹកដៃកូនស្រីទៅកំសាន្តនៅកោះបាលី ដោយគ្មានវត្តមានស្វាមី ដែលត្រៀមនឹងលែងលះ ។ 

រូបថតជាច្រើនសន្លឹករបស់អ្នកម្តាយវ័យ ៣៧ ឆ្នាំរូបនេះ និងកូនស្រីត្រូវបានបង្ហោះចែកចាយនៅលើគណនីអុិនស្រ្តាក្រាម ។ Aff Taksaorn បន្ថែមទៀតថា ការដើរលេងលើកនេះគឺការពិតទៅ ត្រូវធ្វើឡើងនៅថ្ងៃទិវាអ្នកម្តាយ កាលពីថ្ងៃទី ១២ ខែសីហា ប៉ុន្តែដោយសារតែថ្ងៃនោះ នាងរវល់ជាមួយនិងការងារសិល្បៈ ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Songkran Tejanarong Aff Taksaorn