ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ ជនរងគ្រោះ ១៤ នាក់ បាន ស្លាប់បាត់បង់ជីវិត ក្រោយមានការ វាយប្រហារ បាញ់រះទ្រង់ទ្រាយធំ សម្លាប់មនុស្សរង្គាល នៅ រដ្ឋ California សហរដ្ឋអាមេរិក។ ច្រើន ជាងការវាយប្រហារ ពីសំណាក់ខ្មាន់កាំភ្លើង ប្រដាប់ដោយអាវុធ ៣ នាក់ ឈានទៅសម្លាប់មនុស្ស ១៤ នាក់ ក្នុងនោះ ជនរងគ្រោះ ១៧ នាក់ផ្សេងទៀត រងរបួសធ្ងន់ និងស្រាលដូចគ្នាដែរខណៈហេតុ ការណ៍នៃការវាយប្រហារលើកនេះ បានកើតឡើង នៅមជ្ឈមណ្ឌលសេវា ក្នុងស្រុក នៃទីក្រុង San Bernardino ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ខ្មាន់កាំភ្លើង បាន បើកការវាយប្រហារ ទៅ លើ មជ្ឈមណ្ឌលសេវាក្នុងស្រុក ដែលមានឈ្មោះថា Inland Regional Center ទទួលបន្ទុកជួួយការ ងារយុវជន និងជនពិការ ក្នុងនោះ ក្រុមខ្មាន់ភ្លើង ស្ថិតនៅក្នុង ឈុត សម្លៀកបំពាក់យោធា ប្រដាប់ ដោយកាំភ្លើងវែងគ្រប់ដៃ ។
សាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែក អោយដឹងថា ៖ ជនរងគ្រោះនៅសំណង់អាគាររងគ្រោះខាងលើ បានបង្ខាំងទុកខ្លួនឯងនៅក្នុងបន្ទប់ការិយាល័យ នៅពេលដែល ខ្មាន់កាំភ្លើង វាយប្រហារ បាញ់រះ។ មួួយម៉ោងក្រោយពីការវាយប្រហារ អាជ្ញាធរក្នុងស្រុក ក៏ដូចជា មន្រ្តី ប៉ូលីស ពាក់ព័ន្ធ បានតាមប្រ មាញ់់ក្រុមខ្មាន់កាំភ្លើង ដោយបាញ់ប្រហាររះរថយន្តគេចខ្លួន ពណ៌ ខ្មៅ SUV ប៉ុន្មានម៉ាយពីទីតាំង កើតហេតុដំបូង។ ស្នងការប៉ូលីសក្រុង San Bernardino លោក Jarrod Burguan អោយដឹងថា ជន សង្ស័យមន្រ្តីប៉ូលីស កំពុងតែតាមប្រមាញ់ ចាប់ឃាត់ខ្លួន ខណៈមន្រ្តីប៉ូលីសមួយរូបរងរបួស អំឡុង បេសកម្ម តាមចាប់ខ្លួន ។ មន្រ្តី FBI អោយដឹងថា ពួកគេមិន ទា ន់ជាក់ច្បាស់នៅឡើយទេ ថាការ វាយ ប្រហារ លើកនេះ គឺជា ការវាយប្រហារភារវកម្ម ប៉ុន្តែប៉ូលីសក្នុងស្រុក អោយដឹងថា ការវាយ ប្រហារ លើកនេះទំនងជាការ វាយប្រហារភារវកម្មក្នុងស្រុក៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី