CamNews

តារា 

តារាស្រីទាំង ៥ ដែលសម្បូរទៅដោយរឿងគួរឲ្យចាប់អារម្មណ៍នៅក្នុងឆ្នាំនេះ

កំសាន្ត ៖ នៅក្នុងឆ្នាំថ្មី ២០១៧ នេះ យើងសង្កេតឃើញថា មានតារាសម្តែងថៃស្រីល្បីឈ្មោះ ចំនួន ៥ ដួង ដែលដែលសម្បូរទៅដោយរឿងគួរឲ្យចាប់អារម្មណ៍រៀងៗខ្លួន ។

ចង់ដឹងថាតារាថៃទាំង ៥ ដួងនោះមានតារាសម្តែងរូបណាខ្លះ សូមធ្វើការត្រួតពិនិត្យនៅខាងក្រោមទាំងអស់គ្នា ។

១. នាង PunPun Sutatta ទទួលបានការចាប់អារម្មណ៍ច្រើន ជាពិសេសគឺនៅលើរូបរាងដ៏ស្រស់ស្អាតរបស់នាង ព្រោះនាងហាក់បីដូចជាខិតខំប្រឹងប្រែងធ្វើលំហាត់ប្រាណខ្លាំងណាស់ក្នុងឆ្នាំនេះ ។ 

២. នាង Davika មានការកើនឡើងច្រើនសម្រាប់ការងាររបស់នាងនៅក្នុងឆ្នាំនេះ ដោយសារតែតារាស្រីរូបនេះបានចូលរួមព្រឹត្តិការណ៍ជាច្រើននៅឯក្រៅប្រទេស ប៉ុន្តែនាងទទួលបាននូវមតិយោបល់មិនល្អមួយចំនួនអំពីការស្លៀកពាក់ ។ 

៣. នាង Janie Thienphosuwan ទទួលបានការចាប់អារម្មណ៍ច្រើន នៅពេលដែលនាងប្រកាសចែកផ្លូវជាមួយនឹងមិត្តរបស់នាង ហើយក្នុងនោះផងដែរ តួស្រីក្នុងរឿង "ភ្លើងបុណ្យ" ក៏ទទួលបាននូវខមមិនមិនល្អខ្លះៗដែរ ដោយសាររូបរាងរបស់នាងមើលទៅកាន់តែស្គមទៅៗ ។

៤. នាង Chompoo araya ជាតារាល្បីស្រាប់ក៏ពិតមែន ប៉ុន្តែអ្វីដែលធ្វើក្រោយពីកូនប្រុសភ្លោះទាំងពីរ ចាប់កំនើត តារាស្រីរូបនេះ រឹតតែទទួលបានការចាប់អារម្មណ៍ខ្លាំងឡើងតែម្តង ។

៥. តារាស្រីវ័យ ៣៩ ឆ្នាំ នាង Aum Patchrapa គឺជាតារាល្បីលំដាប់​ A ដូច្នេះហើយគ្រប់រឿងរ៉ាវជីវីតរបស់នាង សុទ្ធតែទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែន ៕

ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Chompoo araya PunPun Sutatta Davika Janie Thienphosuwan Aum Patchrapa