ថៃ ៖ គូស្នេហ៍ដ៏ស្រស់សង្ហាមួយគូ គឺលោក Ken phupoom និងនាង Esther Supreeleela ថ្មីៗនេះ បានលេចលឺព័ត៌មានមិនល្អមួយថា អ្នកទាំងពីរបានអោបគ្នាយ៉ាងស្អិតរមួន នៅកណ្តាលវ៉ូងមនុស្ស ទើបធ្វើឲ្យតារាថៃទាំងពីរដួងនេះ ទទួលបានខមមិនអត់ល្អជាច្រើន ពីអ្នកនិយមលេងអឺនធឺណិត ព្រោះទង្វើធ្វើមិនសមគួរនៅទីសាធារណៈបែបនេះ ។
ទទ្ទឹមនឹងនេះផងដែរ Ken និង Esther បានចេញមុខបកស្រាយថា "ពួកយើងមិនបានអោបគ្នា ឬធ្វើអ្វីហួសហេតុពេក នៅទីសាធារណៈដូចដែលព័ត៌មានចុះផ្សាយនោះទេ។ ការពិតទៅពួកយើងគ្រាន់តែរាំ ព្រមទាំងបង្កើតបរិយាកាសសប្បាយៗធម្មតានោះទេ" ។
ផ្ទុយពីកំហឹង ក្រោយចុះផ្សាយព័ត៌មានមិនពិត តារាថៃទាំងពីរដួងនេះ បែរជានិយាយទាំងចិត្តត្រជាក់ ហើយសូមឲ្យកែព័ត៌មានចេញ ព្រោះមិនចង់អោយប៉ះពាល់ដល់កត្តិយសរបស់ពួកគេនោះទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook