ព័ត៌មានកីឡា៖ លោក Manuel Pellegrini អ្នកគ្រប់គ្រងក្លឹប Man City បច្ចុប្បន្ន បានថ្លែងដោយផ្ទាល់ប្រាប់ទៅ សន្និតការសែតថា រូបលោកមិនដែលខ្វាយខ្វល់ នឹងដំណឹង ជាបន្ដបន្ទាប់ ស្ដីពីការសម្រេចចិត្ដចាកចេញ របស់លោក Pep Guardiola ពីក្លឹប Bayern ហើយ មកប្រជែងដំណែងគាត់នោះទេ។
លោក Pep Guardiola ថ្មីៗទើបតែច្រានចោល ការអញ្ជើញចូលរួមសន្និសិតការសែត បំភ្លឺរឿងរ៉ាវដែលជាប់ពាក់ព័ន្ធថាលោក គ្រោងនឹងផ្ទេរខ្លួនចូលគ្រប់គ្រង ក្លឹប Man City ហើយក៏ស្របពេលដែល លោកប្រធានក្លឹប Bayern ក៏ទទួចទៀតថា សំណើរកិច្ចកុងត្រាថ្មីរបស់គាត់ ផ្ដល់ឲ្យមុនពេលផុតកំណត់ កិច្ចកុងត្រា ក៏ត្រូវបានលោក បដិសេធ មិនព្រមទទួលទៀត ។
ចំណែកលោក Manuel Pellegrini បានថ្លែងប្រាប់ទៅអ្នកការសែតថា » វាគ្រាន់តែជា ពាក្យចរចាមរាមតែប៉ុណ្ណោះ ដែលកន្លងមកពួកយើងមានទំនាក់ទំនង ជាមួយគ្នាអស់រយៈពេលជាង ២រដូវកាលមកហើយ។ ខ្ញុំមិនដែលគិតថា វាជាបញ្ហាសម្រាប់ខ្ញុំនោះទេ» ។
យោងតាមសេចក្ដីរាយការណ៍ជាច្រើន បានអះអាងថាលោក Pep Guardiola វ័យ ៤៤ឆ្នាំ គឺនឹងចាកចេញ ពីក្លឹប Bayern នាពេលមួយនៃផុតរដូវកាលនេះ ហើយលោក Karl-Heinz Rummenigge ដែលជាប្រធានក្លឹប Bayern ផ្ទាល់ក៏បានបញ្ជាក់ផងដែរថា លោកក៏គ្រោងនឹងចេញសេចក្ដីប្រកាសមួយដែរ ដែលជាប់ពាក់ព័ន្ធនឹងដំណើរជីវិតបន្ដរបស់លោក Pep Guardiola នៅមុនពេលផុតកិច្ចកុងត្រាចាស់។
លោក Karl-Heinz Rummenigge បានបន្ថែមទៀតថា ក្នុងលោកនេះ គ្មានមនុស្សណាម្នាក់អាច ឈរនៅមួយកន្លែងនោះទេ គ្រប់យ៉ាងត្រូវតែផ្លាស់ប្ដូរ ។ កីឡាករតែតែមានការប្ដូរចេញ ប្ដូរចូល ហើយចុះគ្រូបង្វឹកវិញក៏មិនខុសគ្នាដែរ គ្រាន់តែពេល យូរនឹងឆាប់តែប៉ុណ្ណោះ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី