CamNews

ព័ត៌មានអន្តរជាតិ 

បណ្តេញមន្រ្តី អង្គការ សហប្រជាជាតិ ចេញពីតំណែង ក្រោយចែករំលែក រូបអាសអាភាស

ព័ត៌មានអន្តរជាតិ ៖ មន្រ្តីអង្គការ សហប្រជាជាតិ ៤ រូប ដែលបានចែករំលែករូបភាពកុមារ អាសអា ភាសតាមរយៈគណនីអ៊ីម៉ែលពីកន្លែងធ្វើការនោះ ត្រូវបានបណ្តេញចេញពីមុខតំណែងហើយនេះបើ យោងតាមរបាយការណ៍ផ្ទៃក្នុង ពីទីភ្នាក់ងារ ។


ប្រភពបន្តអោយដឹងថា ទន្ទឹមនឹងមានការបណ្តេញចេញពីមុខតំណែង មន្រ្តីអង្គការ សហប្រជាជាតិ ៤រូប ក្នុងនោះ មន្រ្តីអង្គការ សហប្រជាជាតិ ១ រូបផ្សេងទៀត ក៏ត្រូវបានបណ្តេញចេញពីមុខតំណែង ដូចគ្នាដែរ ក្រោយរកឃើញ ដឹកជញ្ជូន កញ្ជា ១៧៣ គ.ក ពីក្នុងរថយន្តរបស់ខ្លួន ។ គួររំឮកថា​ករណី ទាំង៥នេះ គឺបានកើតឡើង ចន្លោះពីថ្ងៃទី ១ កក្កដា ឆ្នាំ ២០១៤ និងថ្ងៃទី ៣០ មិថុនា ឆ្នាំ ២០១៥ ។


របាយការណ៍ ពីអង្គការ ស​ហប្រជាជាតិមិនមានការដាក់បញ្ជូលរាល់ព័ត៌មានមួយចំនួនពាក់ព័ន្ធនឹង ការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌប្រឆាំងទៅ  នឹង  អតីត ក្រុម ការងាររបស់ខ្លួននោះទេ តួយ៉ាង របាយការណ៍ លើកឡើងអោយដឹងថា ៖    ក្រុមការងារ  ៤ រូប  ត្រូវបានបណ្តេញចេញពីមុខតំណែង ពាក់ព័ន្ធនឹងការរកឃើញ ការចែករំលែក រូបភាព កុមារ អាសអាភាស ដែលត្រូវបានអង្គការសហប្រ ជាជាតិ បញ្ជាក់អោយដឹងថា "ជាការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា របស់អង្គការសហប្រជាជាតិ ខុសទំនង ក៏ដូចជាខុសគោលដៅ" ។   របាយការណ៍នេះ ​ ក៏  បានលម្អិតពី កំហុសវីជ្ជាជីវៈ ក៏ដូចជា ឥរិយាបថព្រហ្មទណ្ឌ ដែលពាក់ព័ន្ធនឹងបុគ្គលិករបស់ អង្គការ ជាង ៤១,០០០ នាក់ ប៉ុន្តែ ពុំមានការ គូសបញ្ជាក់ លម្អិត   ពី ទីតាំង ច្បាស់ លាស់  នៃក្រុមការងារ ៤ រូបដែលត្រូវបានបណ្តេញចេញពី តំ ណែងនោះទេ ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news USA United States UN White House Sokhom