CamNews

ព័ត៌មានអន្តរជាតិ 

ជាថ្មីម្តងទៀត អង្រួនប្រវត្តិសាស្រ្ត ប្រទេសដីកោះ ព្យុះទីហ្វុង ឆក់ជីវិិត មនុស្ស ស្លាប់ ២០ នាក់

ព័ត៌មានអន្តរជាតិ ៖ វេលាព្រឹក ថ្ងៃទី ១៧ កក្កដា​  ម៉ោងប្រមាណជាង ៧ ព្រឹក ទំព័រសារព័ត៌មានរដ្ឋចិន ស៊ិនហួរ ក្រោយពីបានដកស្រង់ សម្តីមន្រ្តីផ្លូវការ ពីទីភ្នាក់ងារ គ្រោះមហន្តរាយជាតិ ប្រទេស ហ្វីលីពីន កាលពីយប់ថ្ងៃពុធ អោយដឹងថា  យ៉ាង ហោចណាស់ មនុស្ស ២០ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ៧នាក់ផ្សេងទៀត រងរបួស ធ្ងន់ និង   ស្រាល  ស្របពេលដែល ក្រុមមនុស្ស ៥ នាក់ទៀត នៅបន្តបាត់ ខ្លួននៅឡើយ ក្រោយពីមានការវាយប្រហារ  ពីសំណាក់គ្រោះធម្មជាតិ ខ្យល់ព្យុះ ទីហ្វុង ដែលត្រូវបាន គេអោយឈ្មោះថា រ៉ាមម៉ាសាន់ ។

លោក Alexander Pama នាយកប្រតិបត្តិគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិនិងកាត់បន្ថយគ្រោះថ្នាក់ ធម្មជាតិអោយដឹងថា   ក្នុង  ចំណោម ជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិត ទាំងអស់នោះ ពួកគេ បានស្លាប់   បាត់បង់ជីវិត  ដោយសារតែ មានការបាក់រលំ សង្កត់លើ ពីសំណាក់ ដើមឈើ ផ្ទះសម្បែង ជញ្ជាំងថ្ម និង របស់របរធ្ងន់ៗ  ដទៃ ផ្សេងទៀត   ស្របពេលដែល ក្រុមជនរងគ្រោះ មកពីខេត្ត Luzon Bicol Regon និង Eastern Visayas ពួកគេបានស្លាប់ដោយសារតែ    គាំងបេះដូង លង់ទឹក និង របស់ របរធ្ងន់ៗ ធ្លាក់លើជាដើម ។

ក្រុមមនុស្សជាង កន្លះលាននាក់ មកពី ១០៥,០០០ គ្រួសារ   បានទទួលរងនូវផលប៉ះពាល់ ដោយនៅ ក្នុងនោះ ប្រជាពលរដ្ឋ មួយភាគធំ បាននឹងកំពុងរត់ភៀសខ្លួន  ទៅ រក ទីទួល មានសុវត្ថិភាព និងបាន ជ្រកសម្រាកនៅជុំរុំជនភៀសខ្លួន ដែលមានដល់ទៅ ៦០៥  កន្លែង ទូទាំង  ប្រទេស  ។ យ៉ាងណាមិញ បើតាមការគូសបញ្ជាក់អោយដឹង ជើងហោះហើរ ក្នុងស្រុក ១៦៥ ជើង   និង ជើងហោះហើរ ក្រៅស្រុក ៨៩ ជើងត្រូវបានពន្យាពេល និងលុបចោល ដោយសារតែ អាកាសធាតុ មិនអំណោយផល ។

ហេដ្ឋារចនាសម្ព័ន្ធរូបវ័នមួយចំនួន រងនូវការខូចខាត ដោយនៅ ក្នុងនោះ បណ្តាញអគ្គីសនី មកពី ១១ ខេត្ត ក៏ដូចជា បីទីក្រុង រួមមាន ប្រព័ន្ធភ្លើង នៅឯ ស្ថានីយ៍រថភ្លើង​​   ក្រោម ដី ទីក្រុង ម៉ានីលឡា ក៏ត្រូវ បានកាត់ផ្តាច់ដូចគ្នាដែរ ។ គួររំឭកថា កាលពីយប់ថ្ងៃពុធ យប់មិញនេះ វត្តមាន ព្យុះទីហ្វុងរ៉ាមម៉ាសាន់ បានងាកចេញពីប្រទេស ហ្វីលីពីន ខណៈសំដៅ ទៅសមុទ្រចិន ភាគខាងត្បូង ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Int news Unt news Breaking news USA US United States Obama Philippines