CamNews

ព័ត៌មានអន្តរជាតិ 

ធ្លាយ ព្រឺយ៉ុង ប្រលងចូលសាលាពេទ្យ តាមរយៈ Smartwatch និស្សិតពេទ្យ ៣នាក់ ជាប់ក្នុងបញ្ជីស្បែកខ្មៅ

ព័ត៌មានអន្តរជាតិ ៖ និស្សិតប្រទេសថៃ ប្រមាណ ៣០០០នាក់ ត្រូវតែប្រលងចូលសាកលវិទ្យាល័យ សាជាថ្មី បន្ទាប់ពីមានការភូតភរ តាមរយៈការចម្លងព្រឺយ៉ុង (លួចមើលសំណៅឯកសារ) តាមរយៈ កាម៉េរ៉ាសុវត្ថិភាព និងនាឡិកាដៃឆ្លាតវៃ (Smartwatches) ។ 



សេចក្តីរាយការណ៍បញ្ជាក់ឲ្យដឹងថា នេះគឺជាផែនការភូតភរ ចម្លងឯកសារដ៏ស្មុគស្មាញបំផុត ដែល បានកើតឡើងនៅឯសាកលវិទ្យាល័យ Rangsit នាទីក្រុង បាងកក ប្រទេស ថៃ ។ ប្រភពីសាកល វិទ្យាល័យគូសបញ្ជាក់ឲ្យដឹងថា និស្សិត ៣ រូប បានថតវិញ្ញាសារប្រលងរបស់ពួកគេ ដោយការប្រើ ប្រាស់កាម៉េរ៉ាដ៏តូចបំផុតដែលបានបំពាក់ទៅនឹងវ៉ែនតា របស់ពួកគេ ហើយក្រោយមកទៀតរូបភាព វិញ្ញាសាទាំងនោះ ត្រូវផ្ញើចេញទៅប្រភពខាងក្រៅ ដែលជាអ្នកធ្វើវិញ្ញាសាទាំងនោះ ជាមួយនឹង ចម្លើយត្រឹមត្រូវ រួចផ្ញើត្រលប់មកកាន់នាឡិកាឆ្លាតវៃវិញ។ 



និស្សិតម្នាក់ក្នុងចំណោម ៣ នាក់ សារភាពឲ្យដឹងថា លោកត្រូវបានប្រភពខាងក្រៅនេះ គិតលុយ សរុប ២៤,០០០ដុល្លារ ជាថ្នូរនឹងការធ្វើចម្លើយត្រឹមត្រូវ ក្រោយទទួលបានវិញ្ញាសារប្រលងចូល សាកលវិទ្យាល័យពេទ្យ ។ មានចំណាត់ការតឹងរឹងបំផុត និងវិញ្ញាសាលំបាក មិនងាយស្រួលនោះ ទេសម្រាប់ការប្រលងចូលសាកលវិទ្យាល័យពេទ្យ នៅប្រទេសថៃ ខណៈអ្នកជម្ងឺមកពីជុំវិញពិភព លោកធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីព្យាបាលសុខភាព។ 

និស្សិតបញ្ជីខ្មៅ 


សាកលវិទ្យាធិការ Arthit Ourairat គូសបញ្ជាក់ដល់សារព័ត៌មាន Bangkok Post ឲ្យដឹងថា និស្សិត ដែលជាប់ពាក់ព័ន្ធនឹងចាត់ចូលទៅក្នុងបញ្ជីស្បែកខ្មៅ ហើយនឹងមិនអនុញ្ញាតឲ្យដាក់ពាក្យប្រលង ចូលសាកលវិទ្យាល័យពេទ្យសាជាថ្មីនោះទេ ។ លោក Ourairat បានបង្ហោះនៅលើបណ្តាញសង្គម ពាក់ព័ន្ធនឹងផែនការភូតភរក្នុងការប្រលងលើកនេះ ខណៈទទួលបាននូវការចុច Shared ដល់ទៅ រាប់ម៉ឺនដងឯណោះ ។ អ្នកលេងហ្វេសប៊ុកម្នាក់ ខមមិន ឲ្យដឹងថា "If they had passed and graduated, we might have had illegal doctors working for us," ៕



ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: Thaksin Shinawatra Thai Thailand Bangkok Asia Asean