ព័ត៌មានអន្តរជាតិ ៖ ភ្នាក់ងារពិសេស សហរដ្ឋអាមេរិក "Secret Service" បានបាញ់ប្រហារបុរស ដែប្រដាប់ដោយអាវុធម្នាក់ នៅខាងក្រៅ សំណង់ សេតវិមានសហរដ្ឋអាមេរិក នេះបើយោងតាម ការគូសបញ្ជាក់ពីសំណាក់មន្រ្តីផ្លូវការ។
មន្រ្តីប៉ូលីស ពីតំបន់កើតហេតុ គូសបញ្ជាក់ដល់សារព័ត៌មាន ABC ឲ្យដឹងថាបុរសដៃប្រដាប់ដោយ អាវុធនោះ បានបង្ហាញវត្តមានរបស់ខ្លួនឡើង នៅជិតប៉ុស្តិ៍ត្រូតពិនិត្យសុវត្ថិភាព សេតវិមាន ខណៈភ្នាក់ងារពិសេស សហរដ្ឋអាមេរិក ឆ្លើយតបជាមួយនឹងការបាញ់ប្រហារ ចំ ពោះ ។ ទន្ទឹមនឹងការ បាញ់ប្រហារនៃគ្រោះថ្នាក់លើកនេះ បានកើតឡើង សំណង់អាគារ សេតវិមាន បានបិទបណ្តោះ អាសន្ន។ ដោយឡែក ប្រធានាធិបតី សហរដ្ឋអាមេរិក លោក អូបាម៉ា វិនាទីនៃការបាញ់ប្រហារ នោះ លោកពុំមានវត្តមាននៅក្នុងសេតវិមាននោះទេ ពោល លោក បានមានវត្តមាន នៅទីលាន វាយកូនហ្គោល រដ្ឋ Maryland សហរដ្ឋអាមេរិក ដោយឡែក តែវត្តមាន អនុប្រធានាធិបតី សហរដ្ឋ អាមេរិក លោក Joe Biden ទៅវិញទេ ដែលលោកមានវត្តមាននៅសេតវិមាននាវិទីនោះ លោក ត្រូវបានក្រុមការងារសន្តិសុខ ជម្លៀសខ្លួនទៅកាន់ តំបន់មានសុវត្ថិភាព ។ ដោយឡែក បុរសដៃ ប្រដាប់ដោយអាវុធនោះ ត្រូវបានក្រុមការងារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយពីរងរបួស ធ្ងន់។ ទោះជាយ៉ាងណាក៏ដោយចុះ ពុំទាន់ដឹង ចេតនាពិតនៃបុរសរងគ្រោះខាងលើនៅឡើយទេ តួយ៉ាងស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី