CamNews

ព័ត៌មានអន្តរជាតិ 

ធ្លាប់តែលឺ ក្នុងរឿងកំប្លែង តែលើកនេះ មែនទែន ៖ ស្លាប់ខ្លួន ខណៈ ប៉ុនប៉ង បំបែក កំណត់ត្រា ពិភពលោក

ព័ត៌មានអន្តរជាតិ ៖ ជាក់ច្បាស់ណាស់ កាលបើ និយាយ ពីការគ្រលាស់ ឆ័ត្រយោងមិនចេញ គឺធ្លាប់ តែលឺ នៅក្នុង រឿងកំប្លែង ខណៈតាមពិតទៅ វាពុំមែនជាឆ័ត្រយោងនោះទេ​ ពោលវា គ្រាន់តែជា​វាលី ធម្មតានោះទេ ក្រោយពីភរិយា បុរសលោតឆ័ត្រយោង នោះ យកឆ័ត្រយោងទៅបោកគក់ តែដឹងអីថា ករណីលើកនេះ វាគឺជារឿងពិត ពោលនៅ ឯសហរដ្ឋអាមេរិក ឯណោះវិញ ស្រ្តីម្នាក់ បានស្លាប់បាត់ បង់ជីវិត ដោយសារតែ ការគ្រលាស់ ឆ័ត្រយោង របស់គាត់​ មានបញ្ហា ខណៈព្យាយាម លេងកីឡា លោតឆ័ត្រយោង ជាក្រុមពីលើយន្តហោះ បំណង បំបែក កំណត់ត្រា ពិភពលោក នេះើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស​ ស្កាយ ។ 

គួររំឭកថា ស្រ្តីជាជនរងគ្រោះ ស្លាប់បាត់បង់ជីវិត មានឈ្មោះថា Diana Paris វ័យ ៤៦ ជាពលរដ្ឋរស់ នៅក្នុងក្រុង Berlin ប្រទែស អាល្លឺម៉ង់ ។ សេចក្តីរាយការណ៍ បន្តអោយដឹងថា ករណី សោកនាដកម្ម ដ៏គួរអោយរន្ធត់មួយនេះ អាចកើតឡើងទៅបាន ខណៈក្រុមមនុស្ស មានគ្នាដល់ទៅ ២២២ នាក់ បានត្រូវរូវគ្នា លេងកីឡា លោតឆ័ត្រយោង ទម្លាក់ខ្លួនចុះ ពីលើយន្តហោះ ក្នុងរយៈកំពស់ខ្ពស់ ដល់ ទៅជិត ៥,៥០០ ម៉ែត្រ បំណង បំបែក កំណត់ត្រា ពិភពលោក ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ


Tags: Int news Unt news Breaking news USA US United States Carlifornia Kentucky Arizona