CamNews

តារា 

Selena Gomez បង្ហោះរូបសិចសុីជាច្រើនសន្លឹក ក្រោយទៅដល់ទឹកដីប្រទេសថៃ

ព័ត៌មានកំសាន្ត ៖ អតីតមិត្តស្រីរបស់តារាចម្រៀង Justin Bieber គឺតារាស្រីល្បីឈ្មោះ Selena Gomez ដែលទទួលបានការលើកទឹកចិត្ត នឹងការគាំទ្រយ៉ាងខ្លាំងក្រោយពេលដែលនាងបានទៅដល់ទឹកដីប្រទេសថៃ ដើម្បីចូលរួមជាភ្ញៀវកត្តិយសនៅក្នុងការប្រគុំតន្រ្តីមួយដែលមានឈ្មោះថា SELENA GOMEZ REVIVAL TOUR ។ 

គួរបញ្ជាក់ឲ្យដឹងថា នាងបានទៅដល់ប្រទេសថៃ កាលពីថ្ងៃទី ២៩ ខែកក្កដា កាលពីពេលថ្មីៗនេះទេ ។ ហើយតារាចម្រៀង Selena Gomez ត្រូវបានគេសង្កេតឃើញថា នាងកាន់តែស្លៀកពាក់សិចសុី ជាងពេលដែលចូលរួមនៅក្នុងប្រគុំតន្រ្តីមុនៗមកទៀត ក្រោយទៅដល់ទឹកដីប្រទេសថៃ ។ 

ដោយយោងតាមរបាយការណ៍ពីគណនី ហ៊្វេសប៊ុករបស់ Selena Gomez បានឲ្យដឹងថា នាងបានបង្ហោះរូបសិចសុីទាំងនោះ របស់នាងទៅលើគណនី Facebook ជាច្រើនសន្លឹកថែមទៀតផង ។

តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតសិចសុីរបស់ Selena Gomez នៅខាងក្រោមទាំងអស់គ្នា ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Selena Gomez