CamNews

ព័ត៌មានអន្តរជាតិ 

លេចធ្លាយ បណ្តាំ មរតក Osama Bin Laden បន្សល់កេរ្តិ៍ ខ្ទង់ ២៩លានដុល្លារ ឲ្យក្រុម អាល់កៃដា

ព័ត៌មានអន្តរជាតិ ៖ សារព័ត៌មាន ទំព័រ ប៊ីប៊ីស៊ី ចុះផ្សាយប៉ុន្មានម៉ោងមុននេះឲ្យដឹងថាមេដឹកនាំក្រុម ឧទ្ទាម អាល់ កៃដា លោក Osama Bin Laden បានបន្សល់  ទុកកេរ្តិ៍មរតកផ្ទាល់ខ្លួន ខ្ទង់ ២៩ លាន ដុល្លារ ទុកសម្រាប់អោយក្រុមឧទ្ទាមរបស់ខ្លួន    មុន នឹង  មានការវាយឆ្មក់ សម្លាប់ ពីសំណាក់ទ័ព ពិសេសសហរដ្ឋអាមេរិក អំឡុងឆ្នាំ ២០១១ កន្លងទៅនេះ ។


ប្រភពសារព័ត៌មានឲ្យដឹងថា ព័ត៌មានរស៊ើបស្តីពី ការបន្សល់ទុកកេរ្តិ៍មរតកផ្ទាល់ខ្លួន ខ្ទង់ ២៩ លាន ដុល្លារ ដល់ក្រុមឧទ្ទាមរបស់ខ្លួន អាចដឹងឮទៅបាន តាមរយៈបណ្តាំមរតករបស់លោក Osama Bin Laden ផ្ទាល់តែម្តង ខណៈឯកសារបណ្តាំមរតក របស់លោក   គឺ ជា ឯកសារដ៏មានតម្លៃមួយក្នុងចំ ណោមឯកសារដ៏មានតម្លៃផ្សេងទៀត ដែលត្រូវ បានចេញផ្សាយដោយ សារព័ត៌មានសហរដ្ឋអាមេ រិក។ រាល់ឯកសារដែលមានតម្លៃទាំងនោះ ត្រូវបានរឹបអូស  ដោយក្រុមពិសេសសហរដ្ឋអាមេរិក អំ ឡុងការវាយឆ្មក់ នៅប្រទេស ប៉ាគីស្ថាន នាឆ្នាំ ២០១១ កន្លងទៅ។


សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា លោក Bin Laden កាល  នៅដង្ហើមរស់ លោកធ្លាប់បានទទូច ឲ្យក្រុមគ្រួសាររបស់លោក គោរពនូវឆន្ទៈ បណ្តាំមរតកក្រុមឧទ្ទាម របស់លោក ក្នុងនោះរួមមានដូច ជា ផ្ទេរមរតកផ្ទាល់ខ្លួររបស់លោក ទៅកាន់ក្រុមឧទ្ទាមអាល់កៃដា  ក៏ដូចជា ប្រយោជន៍សម្រាប់ព្រះ Allah ជាដើម។ ប្រភពទម្លាយឲ្យដឹងថា រាល់មរតក ដែលបានលើកឡើងនោះ គឺសំដៅទៅលើមូល ធននៅក្នុងប្រទេសស៊ូដង់ ប៉ុន្តែពុំជាក់ច្បាស់នៅ ឡើយទេ  ថាលុយទាំងនោះ ជាលុយសុទ្ធ ឬទ្រព្យ សកម្ម ។ គួររំឮកថា អតីតមេដឹកនាំក្រុមឧទ្ទាម  អាល់កៃដា លោក Bin Laden ធ្លាប់បានរស់នៅក្នុង ប្រទេស   ស៊ូដង់  អស់ រយៈកាល  ៥  ឆ្នាំ  នា ទស្សវត្សឆ្នាំ ១៩៩០ តាំងនាមជាភ្ញៀវដល់រដ្ឋាភិបាល ប្រទេស ស៊ូដង់ ។ បណ្តាំមរតកក្រុមឧទ្ទាម ពីសំណាក់លោក Bin Laden ដែលត្រូវបានចេញផ្សាយ ថ្ងៃអង្គារម្សិលមិញនេះ រួមមានដូចជា ៖

- ជម្រុញឲ្យ ជនជាតិអាមេរិក ប្រយុទ្ធប្រឆាំងទៅនឹងគ្រោះមហន្តរាយបម្រែបម្រួលអាកាសធាតុក្នុង គោលបំណងសង្គ្រោះមនុស្សជាតិ
- មានការព្រួយបារម្ភ ថាទន្តពេទ្យ បានបំពាក់ Device Track នៅក្នុងធ្មេញភរិយារបស់លោក
-មានគម្រោងផ្សព្វផ្សាយយុទ្ធនាការសារព័ត៌មានទ្រង់ទ្រាយធំ ចំពេលកម្មវិធីប្រារព្ធការរំលឹកខួប ១០ ឆ្នាំ នៃការវាយប្រហារភារវកម្ម ១១ កញ្ញា នៅសហរដ្ឋអាមេរិក ៕

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Syria Iraq IS Militants Rebel Al Qaeda