CamNews

ព័ត៌មានអន្តរជាតិ 

ប្រធានាធិបតីស៊ីរី សុំជ្រោកកោននៅ វីណេហ្ស៊ូអេឡា

ស្ថានិយទូរទស្សន៍អារ៉ាប់ Al Jazeera កាលពីថ្ងៃទី ២៧ធ្នូ ឆ្នាំ ២០១២ បាននាំពាក្យប្រភពព័ត៌
មានការបរទេសរបស់ទួគី បានឱ្យដឹងថា ប្រធានាធិបតី ស៊ីរី លោក​​ Bashar al-Assad បាន
ពិភាក្សាជាមួយក្រុមមន្ដ្រី​ វីណេហ្ស៊ូអេឡា អំពីការបង្កើតភាពងាយស្រួលសម្រាប់លោក រួមនិង
គ្រួសារ ដើម្បីភៀសខ្លួន មកនៅប្រទេសអាមេរិកខាងត្បូងមួយនេះ។

ប្រភពពី Al Jazeera បន្ដថា ក្រុមបុគ្គលិកស្ថានទូតរបស់ទួគី ប្រចាំរដ្ឋធានី Caracas នៃប្រទេស
វីណេហ្ស៊ូអេឡា បានទទួលព័ត៌មានពីតំណាងរបស់ វីណេហ្ស៊ូអេឡា ស្ដីពី លោក Assad​ សុំការ
អនុញ្ញាតជ្រោកកោននយោបាយ នៅប្រទេសនេះ។



គួររំលឹកថា កាលពីចុងខែតុលា ឆ្នាំ ២០១២ រដ្ឋមន្ដ្រីការបរទេស ស៊ីរី លោក Faisal Miqdad បាន
ផ្ញើសារដោយឡែកមួយរបស់ លោក Assad ទៅកាន់ប្រធានាធិបតី វីណេហ្ស៊ូអេឡា លោក Hugo
Chavez ផងដែរ។ លោក Faisal Miqdad មិនបានបង្ហើបឱ្យដឹងពីខ្លឹមសារក្នុងលិខិតនោះទេ លោក
គ្រាន់តែនិយាយថា លិខិតនេះ​ មានទាក់ទងនឹងទំនាក់ទំនងរវាងប្រធានាធិបតីទាំងពីរ។

 

ដោយ ៖ សីហា
ប្រភព ៖ VE


Tags: Bashar al-Assad Venezuela political asylum