CamNews

ព័ត៌មានអន្តរជាតិ 

Hot news៖ លោកប្រធានាធិបតី វីណេហ្ស៊ូអេឡា ទទួលមរណភាពទាំងវ័យក្មេង


វីណេហ្ស៊ូអេឡា៖ តាមការអោយដឹងពីបណ្ដាញទូរទស្សន៍ជាតិ របស់ប្រទេសវីណេហ្ស៊ូអេ
ឡា ដែលបានចុះផ្សាយ កាលពីល្ងាចម្សិលមិញនេះថា លោកប្រធានាធិបតី របស់ប្រទេស
តំបន់អាមេរិកឡាទីន លោក Hugo Chavez បានទទួលមរណភាពហើយ។



លោក អនុប្រធានាធិបតី Nicolas Maduro បានប្រកាសក្នុងបណ្ដាញផ្សព្វផ្សាយ ជាសាធារ
ណៈថា លោកប្រធាន Chavez បានស្លាប់កាលពីពេលាម៉ោង ៤: ២៥ នាទីល្ងាចថ្ងៃ អង្គារ
ម្សិលមិញនេះ ក្នុងវ័យ ៥៨ឆ្នាំ ដោយជម្ងឺមហារីក។


អ្វីដែលបានធ្វើអោយ មន្រ្ដី​ និងប្រជាពលរដ្ឋ មានកាសោកស្ដាយ ចំពោះលោក Chavez នោះ
គឺថា ក្នុងរយះពេល ១៤ឆ្នាំ ក្នុងរដ្ឋាភិបាល លោក ប្រធាន Chavez បានធ្វើអោយ សេដ្ឋកិច្ច
វីណេហ្ស៊ូអេឡា មានការរីចំរើនគ្រាន់បើ ហើយបាននាំប្រទេសនេះ អោយមានឈ្មោះល្បីគួរ
សមក្នុងឆាកអន្ដរជាតិ។ ពត៌បន្ថែម ដែលស្ដីអំពីប្រវត្ដិលោកប្រធាន Chavez នឹងមានផ្សាយ
ពេលនៅក្រោយ៕

 

ដោយ៖ ណារិន្ទ
ប្រភព៖ dailymail

 


Tags: international news hot chavez president died Venezuela