- អាន ៖ ពុលថ្នាំ ស្លាប់ទណ្ឌិតយ៉ាងហោច ១៧ នាក់ ពីក្នុង ពន្ធនាគារ
ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ ទណ្ឌិត ៣៥ នាក់ មកពីភាគខាងលិច ឆៀងខាងត្បូង ប្រទេសវេណេ ស៊ុយអេឡាបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីបានប្រើប្រាស់ថ្នាំហួសកម្រិតក្រោយពីពួកគេបានហែកគុក និងដណ្តើមគ្រប់គ្រងបានទីស្នាក់អាស្រ័យ សម្រាប់ព្យាបាលអ្នកជម្ងឺ នេះបើយោង តាមសម្តី មន្រ្តីសមា ជិកសភា ។
តំណាងរាស្រ្តមកពី William Ojeda គណបក្ស Socialist Party អោយដឹងថា ទណ្ឌិត ច្រើនជាង ១០០ នាក់ផ្សេងទៀត ស្ថិតនៅក្រោមការមើលថែ និងព្យាបាលនៅឡើយ ក្នុងនោះ ២០ នាក់ មានស្ថានភាព ធ្ងន់ធ្ងរ ។ ក្រោយពីបានហែកគុកបានសម្រេច រួចចូលទៅគិលានដ្ឋាន ទណ្ឌិតទាំង នេះ ត្រូវបានគេរាយ ការណ៍អោយដឹងថា បានប្រើប្រាស់ថ្នាំជាច្រើនប្រភេទខុសៗគ្នា ។ ដោយឡែក របាយការណ៍ បញ្ជាក់ អោយដឹងថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ពួកគេបាននាំគ្នា ធ្វើការតវ៉ា ស្តីពី លក្ខខ័ណ្ឌ រស់នៅក្នុងពន្ធនាគារ ។
បន្ថែមពីលើនេះ លោក Ojeda បន្តអោយដឹងថា ក្រុមទណ្ឌិតទាំងនេះ មាន វត្តមានចេញពីពន្ធនាគារ Uribana នៅភាគខាងត្បូង ឆៀងខាងលិច ជិតក្រុង Barquisimeto បាន ផឹក ថ្នាំជាច្រើនប្រភេទខុសៗ គ្នាបញ្ជូលគ្នា ដោយបានលេបប្រភេទថ្នាំ ប្រឆាំងការប្រកាច់ អាំង ស៊ុយលីន antibiotics និងថ្នាំរោគ លើសឈាមជាដើម ។ ដោយឡែក បងប្អូន ក៏ដូចជា សាច់ញាត្តិ ទណ្ឌិតទាំងនេះ មានវត្តមាននៅខាង ក្រៅពន្ធនាគារនោះ បានចោទប្រកាន់ឆ្មាំគុកថាបានបំពុលជនរងគ្រោះទាំងអស់ ។
ការិយាល័យប្រធានព្រះរាជអាជ្ញា សរបញ្ជាក់អោយដឹងថា នឹងមានការសាកសួរ ចម្លើយទាក់ទិនទៅករ ណីស្លាប់លើក ទៅលើ ប្រធានពន្ធនាគារ ។ ករណីមួយនេះ ត្រូវបានគេរាយការណ៍ជាលើកដំបូង កាល ពីអំឡុងថ្ងៃព្រហស្បត្តិ៍កន្លងទៅ ដោយអាជ្ញាធរបញ្ជាក់ថា ទណ្ឌិត ១៣ នាក់បានស្លាប់ ។
វេណេស៊ុយអេឡា ជាប្រទេសមួយ មានបញ្ហាប្រឈមករណីបទឧក្រិដ្ឋ និងអត្តឃាត ខ្ពស់បំផុត នៅក្នុង តំបន់អាមេរិកឡាទីន ស្របពេលដែលប្រព័ន្ធតុលាការ ក៏កំពុងតែជួបបញ្ហាលំបាក ក្នុង ការដោះស្រាយ ករណីលើកនេះ ។ ក្រុមអ្នកសង្កេតការណ៍ ពន្ធនាគារប្រទេស វេណេស៊ុយអេឡា Venezuelan Prison Observatory អោយដឹងថា ពន្ធនាគារ ភាគច្រើន នៅ ក្នុង ប្រទេសនេះ ត្រូវបានគ្រប់គ្រងដោយ ក្រុម ទណ្ឌិតប្រដាប់អាវុធ ខណៈពេលដែលកម្លាំងសន្តិសុខ បាត់បង់ម្ចាស់ការណ៍ និងការគ្រប់គ្រង ៕
- អាន ៖ ពុលថ្នាំ ស្លាប់ទណ្ឌិតយ៉ាងហោច ១៧ នាក់ ពីក្នុង ពន្ធនាគារ
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី