CamNews

លេខកូដសំងាត់អ៊ីមេលរបស់ប្រធានាធិបតិស៊ីរី គឺ 12345

ក្រុមហែកកឺរ Anonymous បានហែកចូលទៅក្នុងប្រព័ន្ធអ៊ីមេលរបស់មេដឹកនាំសំខាន់ៗនៃ
ប្រទេសស៊ីរី និងបានរកឃើញលេខកូដសំងាត់អ៊ីមេលរបស់ប្រធានាធិបតិនៃប្រទេសនេះ
ក្រុមហែកកឺរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលបានឃើញលេខកូដងាយស្រួលចាំ
របស់មេដឹងនាំនេះ។

ប្រធានាធិបតិស៊ីរី លោក Bashar al-Assad កំពុងត្រូវបានសាធារណជនយកមកលេងសើច
បន្ទាប់ពីប្រអប់សំបុតរបស់គាត់ត្រូវបានហែកកឺរគ្រប់គ្រងទាំងស្រុង។ មិនត្រឹមតែប៉ុណ្ណោះ
ក្នុងចំណោមគណនីអ៊ីមេលទាំង ៧៨ របស់ក្រុមមេដឹងនាំក្រោមឱវាទរបស់ al-Assad គឺមាន
គណនីចំនួន ៣៣ កំពុងប្រើប្រាស់លេខកូដសំងាត់ដូចគ្នាគឺ 123456 និង 12345 ។

ទស្សនាវដ្ដី Forbes បានចុះផ្សាយថា ការវាយប្រហាររបស់ក្រុមហែកកឺរត្រូវបានធ្វើឡើងនៅ
ក្នុងយប់ថ្ងៃអាទិត្យទី ៥ ខែកុម្ភៈ។ សាររាប់រយរវាងលោក al-Assad និងក្រុមមន្ដ្រីផ្សេងទៀត
ក៏ត្រូវបានក្រុមហែកកឺរនេះថតបាន ហើយក្រោយមកសារទាំងនេះត្រូវបានផ្ញើទៅកាន់អ្នក
យកព័ត៌មានរបស់កាសែត Haaretz នៅ Israel ។ មនុស្សជាច្រើននិយាយថា ក្រុមហែកកឺរ
Anonymous ប្រាកដជាមិនសប្បាយចិត្តនោះទេនៅពេលពួកខ្លួនគ្រប់គ្រងអ៊ីមេលបានដោយ
ងាយបែបនេះ។

ទាក់ទង់ទៅនឹង Anonymous នេះដែរ ក្រុមហ៊ុនការពារការសំងាត់ Symantec បាន​អោយដឹង
ថា ក្រុមមួយរបស់ Anonymous បានស្នើអោយ Symantec ចំណាយប្រាក់ ៥០.០០០ដុល្លារ
បើមិនដូច្នោះទេ ពួកគេនឹងចែកចាយទិន្នន័យ ១,២៧GB ដែលក្រុមនេះយល់ថា ជាកូដប្រភព
(source code) របស់ Symantec ៕

Symantec បានទទួលស្គាល់ថា source code របស់ខ្លួនត្រូវបានលួចកាលពីខែមករា ឆ្នាំ
២០១២ ប៉ុន្ដែពុំមានទិន្នន័យរបស់អតិថិជនណាមួយត្រូវរងផលប៉ះពាល់នោះទេ។ ទោះជា
យ៉ាងណាក៏ដោយ ក្រុមហ៊ុននេះក៏បានប្រកាសថា ខ្លួននឹងមិនសហការណ៍ជាមួយក្រុមហែក
កឺរនេះទេ តែពួកគេកំពុងរួមដៃជាមួយនគរបាលដើម្បីវែកមុខជនល្មើស៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT

Tags: internethackerbashar al-assadlawsopaanonymous