CamNews

តារា 

តើស្រីស្អាតរូបនេះបង្ហោះសារក្នុងន័យអ្វី បានជាមានមនុស្សជាច្រើនព្រួយបារម្ភខ្លាំងម្ល៉េស?

តារាថៃ​ ៖ តារាសម្តែងស្រីនាង Virithipa Phakdeeprasong ហៅ vermicelli ដែលភរិយាស្របច្បាប់របស់លោក Chakrit Yamnam ត្រូវបានអ្នកសារព័ត៌មាននៅឯប្រទេសថៃបានឲ្យដឹងថា នាង vermicelli បានបង្ហោះសារក្រៀមក្រំមួយឃ្លា ដែលជាសញ្ញាថា ស្នេហារបស់នាង និងស្វាមី កំពុងតែឈានដល់ការលែងលះគ្នា ។ 

អត្ថន័យនៅក្នុងសារដ៏សែនក្រៀមក្រំមួយដែលនាង vermicelli បានបង្ហោះកាលពីថ្ងៃទី ០៦ ខែតុលានេះ គឺនាងបាននិយាយថា "Do not waste with something impossible" ស្មើនឹងពាក្យថា "កុំខ្ជះខ្ជាយពេលវេលា ជាមួយនិងអ្វីមួយដែលមិនអាចទៅរួច" ។ 

ប៉ុន្តែទោះបីអត្ថន័យនៅក្នុងសារនេះមានលក្ខណៈគួរឲ្យព្រួយបារម្ភពិតមែន ប៉ុន្តែយើងនៅមិនទាន់អាចសន្និដ្ឋានបានទេថា ជាសញ្ញាថា ស្នេហាអ្នកទាំងកំពុងតែឈានដល់ការលែងលះគ្នានោះទេ ព្រោះមិនទាន់មានការចេញមុខបញ្ជាក់ពីសមីខ្លួននៅឡើយទេថា គឺជាការពិត ឬ យ៉ាងណា ។ 

ទោះបីជាវាគឺជាការពិត ឬ អត់ ប៉ុន្តែនាង vermicelli ក៏ទទួលបានការលើកទឹកចិត្តជាច្រើនពីក្រុមអ្នកគាំទ្រ ក្រោយពីបង្ហោះសារក្រៀមក្រំ ៕

-ចុចអាន​ ៖ ក្រោយផ្ទុះដំណឹងលែងលះ អ្នកនាង Vermicelli ប្រាប់ប្តីកុំឲ្យទម្លាយរឿងលើគ្រែ ទៅអ្នកកាសែត











ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Vermicelli Chakrit Yamnam Virithipa Phakdeeprasong