CamNews

ព័ត៌មានអន្តរជាតិ 

ក្រដាស "ថ្ម" ល្បីបំផុត នៅអឺរ៉ុប និង អាមេរិក មិនងាយជ្រាបទឹក មិនងាយដុត មិនងាយសឹករិចរិល

ព័ត៌មានអន្តរជាតិ ៖ សង្វាក់ផលិតកម្ម ផលិតក្រដាស គឺជាឧស្សាហកម្ម   ឈានមុខមួយ ដែលត្រូវ បានគេស្គាល់ថា មានការបំពុលច្រើនបំផុត មិនត្រឹមតែប៉ុណ្ណោះ មានតម្រូវការក្នុងការប្រើប្រាស់ទឹក ច្រើនលើសលប់ ដើម្បីធានាអោយបានថា ផលិតសន្លឹកក្រដាស ប្រកបដោយ គុណភាព និង ស្អាត ក្នុងនោះ វត្ថុធាតុដើម នៃការកាប់បំផ្លាញពីដើមឈើ គឺជា ធាតុផ្សំ  សំខាន់ជាទីបំផុត ក្នុងការផលិត ក្រដាស ។

 

របាយការណ៍ បញ្ជាក់អោយដឹងថា បណ្តាស្ថាប័នរដ្ឋ និង   ឯកជន មកពីជុំវិញពិភពលោក កំពុងតែ ព្យាយាមក្នុងការកាត់បន្ថយ ការប្រើប្រាស់ ក្រដាស ក្នុងន័យ  ជួយគាំពារ ដល់ បរិស្ថានពិភពលោក ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយចុះ និន្នាការនៃតម្រូវការ ក្រដាស  នៅតែ បន្តកើនឡើងខ្ពស់ ដដែល ដែលជាហេតុនាំអោយ ក្រុមហ៊ុន តៃវ៉ាន់មួយ សម្រេចនាំមក   នូវ ដំណោះសា្រយថ្មី ផលិតក្រដាស ដោយពុំចាំបាច់ កាប់បំផ្លាញព្រៃឈើទៀតនោះទេ ។

ប្រៀបបានទៅនឹងសព្វមួយដង ជាសន្លឹកក្រដាសសាមញ្ញ ប៉ុន្តែ វា  មានសមត្ថភាពខ្ពស់​រួមមានដូច ជា មិនងាយជ្រាបទឹក មិនសិចរិចរិល និងមិនងាយដុតអោយ   ឆេះ  ជាដើម ពីព្រោះ ធាតុផ្សំចម្បង ក្នុងការផលិតក្រដាស ដោយបច្ចេកវិទ្យាថ្មី និងចុងក្រោយនោះ    គឺ ផលិតពីថ្ម​ (ថ្មម៉ាប់ សល់ពី ការ សាងសង់ ឬពី ផលិតផលមួយចំនួនផ្សេងទៀត) ។

គួររំឮកថា សម្រាប់រយៈពេល ១៧ ឆ្នាំ ចុងក្រោយនេះ​ ក្រុមហ៊ុន បច្ចេកវិទ្យា Lung Meng របស់កោះ តៃវ៉ាន់ បានបំលែងរួចមកហើយ នូវ សំនល់ថ្មម៉ាប់ ទៅជាក្រដាសមានគុណភាពខ្ពស់ ។មានទីតាំង ស្ថិតនៅក្នុងក្រុង Tainan ភាគខាងត្បូងកោះ តៃវ៉ាន់ ក្រុម ហ៊ុន  នាំមុខ  បច្ចេកវិទ្យាមួយនេះ បានចំ ណាយដើមទុន ប្រមាណ ៥០ លានដុល្លារ នាំមកនូវបច្ចេកវិទ្យា ដ៏អស្ចារ្យមួយនេះ ។

ជំហានដំបូងនៃសង្វាក់ផលិតកម្ម ផលិតក្រដាស គុណភាពខ្ពស់របស់ខ្លួននោះគឺ កិនថ្មម៉ាប់ អោយ ម៉ត់ ប្រៀបបានជាម្សៅ រួច    លាយ  ជាមួយ នឹង polyethylene មានកម្រិតដល់ស៊ីតេខ្ពស់ ៨០:២០ បន្ទាប់មកយកទៅស្ងោរនៅក្នុងកម្រិតសីតុណ្ហភាព  មួយខ្ពស់ ១៦០ អង្សា បន្ទាប់មក សាច់ថ្មដ៏ម៉ត់ ខៃនិងយកទៅបំលែងជា ក្រដាស  ប្រកប  ដោយគុណភាព ខ្ពស់ តាម   រយៈសង្វាក់ផលិតកម្មចុង ក្រោយដែលទំនើបបំផុត ។

លោក Jacky Wang អ្នកគ្រប់គ្រងក្រុមហ៊ុន   បច្ចេក វិទ្យា Lung Meng អោយដឹងថា ដំណើរការ នៃ ការផលិតក្រដាសក្រុមហ៊ុនយើងខ្ញុំ ពុំបាន ប្រើ សារជាតិ គីមី និងបរិមាណទឹក ហួសកម្រិតនោះទេ ពោល យើងប្រើបា្រស់ទឹក ក្នុងបរិមាណតិចតួចបំផុត សម្រាប់ បញ្ជុះសីតុណ្ហភាព កំដៅ ខណៈការ ប្រើបា្រស់ទឹកច្រើនបំផុតនៅក្នុងរោងចក្រ គឺផ្តើមចេញ ពី  ក្នុងបន្ទប់ទឹក រោងចក្រតែប៉ុណ្ណោះ ។ ជា ការពិត បើប្រៀបធៀបទៅនឹង សង្វាក់ផលិតកម្ម ផលិតក្រដាសធម្មតា ការសម្រេចអោយបាន ឬក៏ ផលិតអោយបាន ក្រដាស ពី ថ្ម ប្រភេទនេះ មិនត្រឹមតែ ជួយដល់ការកាប់បំផ្លាញព្រៃឈើ បាន ២០ ភាគរយតែប៉ុណ្ណោះទេ តែក៏ជួយសន្សំសំចៃ បរិមាណទឹកបានដល់ទៅ ៧,៥០០ gallons ដូចគ្នាដែរ

គួររំឮកថា ក្រដាស ផលិតពីធាតុផ្សំដើម ថ្ម ពិតជាមានសម្ថភាពខ្ពស់ ធន់ជាមួយនឹងកំដៅ ក៏ដូចជា ទឹក ពោល មិនងាយស្ងួត ដាច់ រលួយ ក្រោមកំដៅ  ព្រះ អាទិត្យ ក្នុងរយៈពេល ៦ ទៅ ៨ ខែ ខណៈ មិនងាយនឹងដាច់រហែកនោះទេ ក្នុងករណី ត្រូវទឹក ក្នុងរយៈពេល ក្រោម ២៤ ម៉ោង ។ បើទោះបីជា ថ្លៃដើម ក្នុងការផលិតក្រដាស ថ្ម ខ្ពស់ជាង ២០ ភាគរយ បើធៀប  ទៅនឹងការផលិតក្រដាសធម្មតា ក៏ពិតមែន តែការផលិតក្រដាសប្រភេទនេះ ពិត   ជា  ទទួលបានការគាំទ្រ និងប្រើប្រាស់ជាខ្លាំង ពី សហគមន៍អន្តរជាតិ ជាពិសេស តំបន់អឺរ៉ុប និង សហរដ្ឋអាមេរិក ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA


Tags: Taiwan Int news Unt news Breaking news Hot news Asia TransAsia Plane