CamNews

ព័ត៌មានអន្តរជាតិ 

ប្រជាពលរដ្ឋ៣២,០០០នាក់ភៀសខ្លួនចេញ ពីតំបន់ភ្លើងឆេះព្រៃនៅអាមេរិក

អាមេរិក៖ ប្រជាពលរដ្ឋប្រមាណជា  ៣២,០០០នាក់  បានភៀសខ្លួនចេញពីតំបន់ភ្លើងចេះ
ព្រៃនៅក្នុងតំបន់Coloradoដែលកំពុងតែឆេះរាលដាលទៅរដ្ឋ ប្រាំមួយទៀតរបស់អាមេរិក។

ទើបតែប៉ុន្មានសប្តាហ៍   ចូលមកដល់រដូវភ្លើងឆេះព្រៃប្រចាំ  ស្រាប់មានភ្លើងឆេះព្រៃនៅក្នុង
តំបន់ ប្រាំមួយរបស់អាមេរិកមាន៖ Montana, Wyoming, New Mexico, Arizona, California
និងUtah។

Colorado គឺជារដ្ឋដែលធំទីពីររបស់អាមេរិក មានប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះប្រមាណ
ជា ៤១៩,០០០នាក់។​ ហើយនៅក្នុងការភៀសខ្លួន ចេញពីតំបន់ភ្លើងឆេះព្រៃនេះគឺបណ្តាល
ឱ្យមានមនុស្សចំនួន ២២នាក់បានរងរបួស និងកំពុងសំរាកព្យបាលនៅមន្ទីរពេទ្យ៕

ដោយ៖ វណ្ណៈ
ប្រភព៖ BBC


Tags: US Disaster