(ហ្សាកាតា)៖ រដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ី បានរៀបចំដាក់ពង្រាយប្រព័ន្ធការពារ ដែនអាកាសនៅក្នុងតំបន់សមុទ្រ ចិនខាងត្បូង ដែលនេះជាសញ្ញាអាក្រក់មួយ បង្ហាញពីភាពតានតឹង និងភាពភាពប្រទូស្តរាយ កាន់តែខ្លាំងឡើង នៅសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៧ ខែមេសា។
យោងតាមសេចក្ដីប្រកាស បានឲ្យដឹងថា កងកម្លាំងយោធា ៤អង្គភាពនឹងត្រូវដាក់ពង្រាយ ទៅតាមតំបន់ពិសេសៗមួយចំនួន ដែលតំបន់ទាំងនោះ ត្រូវបានឥណ្ឌូនេស៊ី អះអាងថា ជាដែនអធិបតេយ្យភាពរបស់ខ្លួន ហើយការដាក់ទ័ពនេះ គឺដើម្បីការពារពីការឈ្លានពាន។
គួរបញ្ជាក់ផងដែរថា ចិន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ប្រុយណេ និងឥណ្ឌូនេស៊ី បានកើតមានជម្លោះដណ្ដើម ដែនសមុទ្រចិននេះ ព្រោះតែវាជាផ្លូវទឹកដ៏សំខាន់ដែលអាចរកចំណូលបានរាប់ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ៕
ប្រភព ៖ CNA
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង