ការឈឺចាប់របស់ស្ត្រីនៅពេលរួមភេទ គឺជារឿងធម្មតា ជាពិសេសសម្រាប់ស្ត្រី ដែលទើបប្រឡូកចូល ក្នុងសមរភូមិលើគ្រែលើកដំបូង។ ជាទូទៅ ស្រ្ដីប្រមាណជិត ៦០% រងការឈឺចាប់ទ្វារមាស ក្នុងពេលរួមភេទ ហើយការឈឺចាប់អវៈយវៈភេទស្រ្ដី តែងជួបប្រទះក្នុងអំឡុងពេល ឬក្រោយការរួមភេទ។
យ៉ាងណាក៏ដោយកម្រិតនៃការឈឺចាប់ និងបរិវេណឈឺចាប់ នឹងមានសភាពខុសប្លែកគ្នា ពីស្រ្ដីម្នាក់ទៅស្រ្ដីម្នាក់ទៀត។ ស្រ្ដីភាគច្រើនតែងមាន អារម្មណ៍ឈឺចាប់ស្រាលៗ ឬឈឺចាប់ពេលបុរសស៊កបញ្ចូលលិង្គ ទៅក្នុងទ្វារមាស ខណៈពេលស្រ្ដីមួយចំនួនទៀត មានអារម្មណ៍ឈឺចាប់ ក្នុងអំឡុងពេលបុរសវាយលុកជ្រៅៗ។
ដើម្បីកាត់បន្ថយការជឿចាប់នៃការរួមភេទអ្នក ខាងក្រោមនេះជាវិធីដោះស្រាយមួយចំនួន៖
១- ប្រើប្រាស់ក្បាច់ដែលស័ក្តិសម
ការឈឺចាប់ក្នុងអំឡុងពេលរួមភេទ អាចធ្វើឱ្យគូស្នេហ៍ទាំងពីរ មានអារម្មណ៍អវិជ្ជមាន ចំពោះការរួមភេទ និងភាពស្និទ្ធស្នាល។ បញ្ហានេះអាចត្រូវបានដោះស្រាយ ដោយការផ្លាស់ប្ដូរក្បាច់រួមភេទ បុរសប្រើក្នុងអំឡុងពេលអនុវត្ដ សកម្មភាពរួមភេទ ដើម្បីកាត់បន្ថយការឈឺចាប់។ ប្រសិនបើនៅតែមិនអាចជួយបាន អ្នកអាចទៅជួបពិភាក្សាជាមួយវេជ្ជបណ្ឌិត។
២- ប្រើប្រាស់ជំនួយ
ករណីជាច្រើន មូលហេតុនៃការឈឺចាប់ ក្នុងអំឡុងពេលរួមភេទ គឺបណ្ដាលមកពីបរិមាណ ទឹករំអិលទ្វារមាស មិនគ្រប់គ្រាន់។ បញ្ហានេះអាចបណ្ដាលមកពី ដំណើរមិនប្រក្រតីនៃអ័កម៉ូន ការកង្វះការបបោសអង្អែល
មុនពេលរួមភេទ ឬដោយសារលទ្ធផលនៃការប្រើប្រាស់ ឱសថព្យាបាលជំងឺមួយចំនួន។ ការបង្កើនពេលវេលា ទៅលើការបបោសអង្អែលគូស្នេហ៍នារី មុនពេលរួមភេទ អាចធ្វើឱ្យទ្វារមាសផលិតចេញ ទឹករំអិលគ្រប់គ្រាន់ ដើម្បីទទួលការវាយលុក ពីបុរសយ៉ាងរអិលស្រួល និងមានគុណប្រយោជន៍ កាត់បន្ថយការឈឺចាប់។ ប្រសិនបើវិធីនេះមិនទទួលបានប្រសិទ្ធភាព អ្នកគួរតែប្រើផលិតផលទឹករំអិលជំនួយ ពីព្រោះការប្រើផលិតផល ទឹករំអិលនេះ អាចផ្ដល់ប្រសិទ្ធភាពល្អប្រសើរ។
៣- សម្រាករួមភេទមួយរយៈ
ស្រ្ដីភាគច្រើនរងការឈឺចាប់ពីការរួមភេទ អាចគិតថា ការផ្ដល់ពេលវេលាដល់ទ្វារមាសរបស់នាង ឱ្យបានសម្រាកពីការរួមភេទ នឹងកាត់បន្ថយអាការៈឈឺចាប់នេះបាន។ ប៉ុន្ដែការប្រឹក្សាជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីកំណត់ពីមូលហេតុបង្កការឈឺចាប់ គឺជាមាគាដ៏ប្រសើរ ឆ្ពោះទៅកាន់ការួមភេទមិនមានការឈឺចាប់។
៤– ស្វែកយកបញ្ហា ខ្លាចបណ្តាលមកពីរោគ
អាការៈរលាកទ្វារមាស និងរោគមេផ្សិតដំបែ អាចងាយបង្កការឈឺចាប់ ក្នុងអំឡុងពេលរួមភេទ ប៉ុន្ដែវាក៏ជាបញ្ហាងាយដោះស្រាយដែរ។ ជំងឺរលាកត្រគាក (PID) ជំងឺឆ្លងតាមរយៈការរួមភេទ ក៏ជាអាការៈជំងឺ អាចបង្កការឈឺចាប់ទ្វារមាស ក្នុងអំឡុងពេលរួមភេទដែរ ហើយអ្នកចាំបាច់ ត្រូវស្វែងរកការព្យាបាលជាបន្ទាន់។ រោគដុះសាច់ដុំៗលើអញ្ចាញស្បូន (Endometriosis) រោគដុំសាច់លើអូវែ រោគដុំសាច់ជាលិកាហ្វ៊ីប (fibroids) និងបញ្ហាពិបាក របស់មុខងាររាងកាយផ្សេងៗ អាចព្យាបាល និងគ្រប់គ្រងតាមដាន ដោយគ្រូពេទ្យេជំនាញ ហើយអ្នកក៏ត្រូវជម្រាបវេជ្ជបណ្ឌិត អំពីបញ្ហាផ្លូវចិត្ដរបស់អ្នកដែរ ពីព្រោះទុក្ខព្រួយក្នុងចិត្ដ អាចធ្វើឱ្យអ្នក មិនមានអារម្មណ៍រួមភេទ ជាហេតុធ្វើឱ្យទ្វារមាសស្ងួត និងបង្កការឈឺចាប់៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង