ព័ត៌មានកំសាន្ត ៖ នៅក្នុងការប្រគុំតន្រ្តីដែលបានប្រារព្ធធ្វើឡើង នៅ កោះ ពេជ្រ កាលពីថ្ងៃទី ៣០ ខែមីនា កន្លងផុតទៅនេះ ដោយមានវត្តមានកំពូលតារាចម្រៀងប្រចាំប្រទេសកូរ៉េ លោក Jung Ji Hoon ហៅបុរសសង្ហា Rain ដែលបានរងការរិះគន់យ៉ាងចាស់ដៃ ដោយសារតែទឹកមុខគ្មានស្នាមញញឹមមកកាន់អ្នកគាំទ្រទាល់តែសោះ ហើយខុសដាច់ស្រលះពីនាង Jessie J ដែលធ្លាប់មកកាន់ស្រុកខ្មែរ កាលពីប៉ុន្មានឆ្នាំមុនកន្លងផុតទៅ ។
ដោយយោងតាមមតិភាគច្រើនរបស់អ្នកគាំទ្រ ចេះតែឆ្ងល់ថា ហេតុអីបានជាមុខរបស់តារាចម្រៀងវ័យ ៣៤ ឆ្នាំរូបនេះ ហាក់បីដូចជាមិនចង់ញញឹមទាល់តែសោះហើយក៏ដូចមានកង្វល់នៅក្នុងចិត្តម៉េចមិនដឹងនោះទេ ។ ប៉ុន្តែការពិតទៅមានមតិភាគច្រើនរបស់ Fans នៅកម្ពុជាបានឲ្យដឹងថា ការបញ្ចេញទឹកចិត្តមិនសប្បាយចិត្តរបស់ លោក Rain ចំពោះប្រជាជនខ្មែរបែបនេះ ដោយសារតែលោក "មិនបាននៅជាមួយនិងប្រពន្ធជាទីស្នេហាចំថ្ងៃខួបកំណើតរបស់នាង ពោលគឺថ្ងៃពិសេសរបស់នាង Kim Tae Hee គឺថ្ងៃទី ២៩ ខែមីនា នេះតែម្តង តួយ៉ាងគឺជាថ្ងៃដែលតារាចម្រៀងរូបមកកាន់ស្រុក នៅយប់ថ្ងៃទី ២៩ កន្លងផុតទៅនេះ ដូច្នេះហើយទើបធ្វើឲ្យលោកមិនសប្បាយចិត្ត រហូតញញឹមលែងចេញបែបនេះ ម្យ៉ាងវិញទៀតលោកមិនបាននៅក្បែរនាងនិងឆ្លងថ្ងៃកំណើតលើកទី ១ ជាមួយគ្នា ក្នុងនាមជាប្តីប្រពន្ធទៀតផង" ។
ទោះបីជាយ៉ាងណាក៏ដោយចុះ នេះគ្រាន់តែជាប៉ានស្មានរបស់ ក្រុមអ្នកគាំទ្រមួយចំនួនធំប៉ុណ្ណោះ សម្រាប់មូលហេតុពិតប្រាកដ យើងក៏នៅមិនទាន់បានដឹងច្បាស់ដូចគ្នា មានតែរង់ចាំការបកស្រាយពី លោក Rain ដោយផ្ទាល់ប៉ុណ្ណោះ ។
ចុះប្រិយមិត្តគិតយ៉ាងណាដែរ ចំពោះរឿងនេះ តើលោក Rain ពិតជានឹកប្រពន្ធរហូតគ្មានអារម្មណ៍ញញឹមមកកាន់អ្នកគាំទ្របែបនេះ?
-ចុចអាន ៖ មកស្រុកខ្មែរមិនទាន់បានប៉ុន្មានថ្ងៃផង Rain រងការរិះគន់យ៉ាងចាស់ដៃ ដល់ទៅពីរដងភ្លែតតែម្តង
ហាម Copy អត្ថបទនេះដោយគ្មានការអនុញ្ញិតពី Camnews បើមិនដូច្នេះទេ ក្រុមការងារយើងខ្ញុំនឹងចាត់ការទៅតាមផ្លូវច្បាប់
ដោយ ៖ គន្ធា
ប្រភព ៖ វីគីភីឌៀ