CamNews

ព័ត៌មានអន្តរជាតិ 

ស្លាប់រាប់សិបនាក់ របួសច្រើនជាង ១០០នាក់ ព្រោះអគ្គីភ័យលេប ត្របាក់មន្ទីរពេទ្យ នៅអារ៉ាប់ប៊ីសាអ៊ូឌីដ

ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ ជនរងគ្រោះ ២៥ នាក់​បានស្លាប់បាត់បង់  ជីវិត​ខណៈច្រើនជាង ១០០នាក់ផ្សេងទៀត​ បានទទួលរងរបួសធ្ងន់ និង ស្រាលក្រោយពីមានករណីគ្រោះអគ្គីភ័យលេប ត្របាប់សំណង់មន្ទីរពេទ្យ ភាគខាងត្បូង ប្រទេស អារ៉ាបប៊ី សាអ៊ូឌីដ ។

                                                * បញ្ជាក់ ៖ រូបភាព ឯកសារ

ប្រភពពីភ្នាក់ងារ ការពារជនស៊ីវិល អោយដឹងថា គ្រោះអគ្គីភ័យលើកនេះ បាន ចាប់ ផ្តើមឆាបឆេះ ចេញពីនាយកដ្ឋានថែទាំ និងសម្ភព នៃសំណង់អាគារមន្ទីរពេទ្យ Jazan General ។ របាយការណ៍ បញ្ជាក់អោយដឹងថា ៖ រយៈពេលប៉ុន្មានម៉ោងក្រោយមក អគ្គីភ័យ   បាន ពន្លត់ទាំងស្រុង បន្ទាប់ពី ឆាបឆេះនាព្រឹកព្រលឹម ថ្ងៃព្រហស្បត្តិ៍នេះ ។ ប្រភពពីមន្រ្តីក្នុងស្រុក  អារ៉ាប់ប៊ីសាអ៊ូឌិដ អោយដឹង ថា ការតាមដានស៊ើបអង្កេត រកមូលហេតុដែលនាំអោយមានគ្រោះអគ្គីភ័យលើកនេះ កំពុងតែបន្ត ធ្វើឡើងយ៉ាងសស្រាក់សស្រាំ ខណៈ  បណ្តា  ជនរងគ្រោះ ធ្ងន់  ស្រាល ត្រូវបានអាជ្ញាធរពាក់ព័ន្ធ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅតាមបណ្តាមន្ទីរពេទ្យក្នុងស្រុក ៕


 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Middle East UAE