CamNews

ព័ត៌មានអន្តរជាតិ 

ISIS សាហាវ, ចេញវីដេអូ ដុតសម្លាប់ទាហាន ២រូប ដើម្បីជាការសងសឹក ដល់រដ្ឋាភិបាល ប្រទេស...

ព័ត៌មានអន្តរជាតិ ៖ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS បានចេញផ្សាយវីដេអូអនឡាញ ដែល ជាការអះអាងនិងបញ្ជាក់ឲ្យឃើញ ពីការសម្លាប់ទាហានទួរគីដល់ទៅ ២រូប ដោយដុតពួកគេទាំង រស់ ។ 



ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS អះអាងឲ្យដឹងថាវីដេអូប្រហារជីវិតទាហានទួរគី២រូបដោយ ធ្វើការដុតទាំងរស់នោះ គឺជាវីដេអូ ពីប្រតិបត្តិការ ISIS នៅក្នុងប្រទេសស៊ីរី ខណៈទាហានទួរគី ទាំង ២នាក់នោះ ត្រូវចាប់ខ្លួនបានកាលពីចុងខែវិច្ឆិកា។ ISIS ដុតសម្លាប់ទាហានទួរគីទាំងរស់ យ៉ាងដូច្នេះ ដើម្បីជាការសងសឹងទៅកាន់រដ្ឋាភិបាល ទួរគី ដែលបានសម្លាប់សមាជិរបស់ក្រុមខ្លួន ។ គួរបញ្ជាក់ថា កងកម្លាំងប្រទេសទួរគី បានធ្វើការវាយប្រហារ ISIS ទាំងផ្លូវគោក និងផ្លូវអាកាស ។ 


ទោះជាយ៉ាងណាក៏ដោយចុះ វីដេអូ ISIS ដុតសម្លាប់ទាហានទាំងរស់មួយនេះពុំទាន់ត្រូវបានផ្ទៀង ផ្ទាត់ដោយឯករាជ្យនៅឡើយទេ ខណៈពុំទាន់មានប្រតិកម្មណាមួយនៅឡើយ ពីប្រទេសទួរគី ។ គួររំឮកថា យោធាទួរគី កាលពីពេលកន្លងទៅនេះ ធ្លាប់ធ្វើសេចក្តីរាយការណ៍ឲ្យដឹងថា បានបាត់ ទំនាក់ទំនងជាមួយនឹងសមាជិកយោធា ២រូប នៅភាគខាងជើងប្រទេសស៊ីរី ចាប់តាំងពីចុងខែ វិច្ឆិកា ៕



ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: ISIS Fund US Airstrike Obama Washington Int news IS