CamNews

ព័ត៌មានអន្តរជាតិ 

សរសេរ សារ គម្រាម វាយប្រហារ នាយករដ្ឋមន្រ្តី តាម Facebook ប្រឈមជាប់គុក ១៥ខែ

ព័ត៌មានអន្តរជាតិ   ៖  សារ​  គម្រាម​​គំហែង វាយ ប្រហារដល់នាយករដ្ឋមន្រ្តីសឹង្ហបុរី Lee Hsien Loong តាមហ្វេសប៊ុកនោះ ក៏ដូចជា ការវាយដំតប់តជាមួយនឹងមន្រ្តីប៉ូលីស ២ នាក់​នោះជាហេតុ ផលនាំអោយមានចាប់ឃាត់ខ្លួន បុរសវ័យ កណ្តាល Tan Yeong Hong ខណៈគេប្រឈមក្នុងការ ជាប់ពន្ធនាគាររយៈពេល​ ១៥ខែ ។


ស្ថិតនៅក្នុងវ័យ ៣៣ ឆ្នាំ លោក Tan Yeong Hong ដែលជាពលរដ្ឋក្នុងស្រុក  សឹង្ហបុរីនោះ  សេច ក្តីរាយការណ៍ បញ្ជាក់អោយដឹងថា លោកមានជម្ងឺរវើរវាយ បានទទួលរងនូវ  ការប៉ះទង្គិចផ្លូវចិត្ត ជាខ្លាំង បន្ទាប់ពីរូបលោក ចូលរួមកិច្ចប្រជុំ Meet the People    របស់  លោកនាយករដ្ឋមន្រ្តី Lee Hsien Loong អំឡុងខែ មិថុនា ឆ្នាំ ២០១៥ នេះ ប៉ុន្តែ   លោក  នាយករដ្ឋមន្រ្តីបែរជាអវត្តមានទៅ វិញ ។

ឆ្លើយតបទៅនឹង ដំណើរខកចិត្តរបស់ខ្លួនមិនបានជួបផ្ទាល់ បេក្ខភាពនាយករដ្ឋមន្រ្តី នៅក្នុងកិច្ច ប្រជុំ លោក Tan Yeong Hong ក៏បានសរសេរសារគម្រាមគំហែងវាយប្រហារ ទៅដល់នាយករដ្ឋ មន្រ្តីលោក Lee តែម្តង "Eh, លោក (នាយករដ្ឋមន្រ្តី) គឺជាដើមហេតុ  ដែលអោយខ្ញុំទទូចចង់ជួប ជាខ្លាំងនៅក្នុងកិច្ចប្រជុំ ប៉ុន្តែ​ដឹងអីថា លោកបែរជាអវត្តមានទៅវិញ ។   ខ្ញុំ នឹងស្វែងរកវិធីសាស្រ្ត ណាមួយឈានទៅវាយប្រហារលើក ដោយប្រមូលព័ត៌មានពីការបង្ហាញ   ខ្លួនរបស់លោក នៅទី សាធារណៈ។ លោកមានដឹងថាខ្ញុំជាអ្នកណាអត់។ " ច្រើនជាងនេះ លោក Tan បានភ្ជាប់ជាមួយ នឹងលេខទូរស័ព្ទរបស់ខ្លួន នៅលើសារ គម្រាមទាំងនេះ ។

ភ្លាមៗ ចំណាត់ការប៉ូលីស បានចេញអន្តរាគមន៍ ឈានទៅចាប់ឃាត់ខ្លួន លោក​ Tan នៅជិតផ្ទះ របស់លោក នៅឯវិថី Hougang Avenue 1 ពេលនោះ លោក Tan បានដាល់មន្រ្តីប៉ូលីស ២ នាក់ ម្នាក់ចំមុខ និងម្នាក់ទៀតចំស្មា តែជាលទ្ធផល លោកត្រូវបានចាប់ឃាត់ខ្លួនដដែល។ប្រតិបត្តិការ ស្រាវជ្រាវផ្ទះលោក Tan រកឃើញកន្លែងផ្ទុកអាវុធ រួមានដួចជា ញញួ រ កាំបិតតាំងតោ ២ និង កាំ បិតជាច្រើនផ្សេងទៀត​។ មិនត្រឹមតែប៉ុណ្ណោះ ប៉ូលីសក៏បានរកឃើញ    តារាងបញ្ជាក់ពីការវិភាគ លោកនាយករដ្ឋមន្រ្តី នឹងបង្ហាញខ្លួនជាសាធារណៈដូចគ្នាដែរ​ ៕

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA


Tags: Breaking news World news Unt news Hot news Singapore Lee Kuan Yew PM