ព័ត៌មានកីឡា៖ របាយការណ៍ចុងក្រោយបន្ទាប់របស់ ភ្នាក់ងារ USADA ដែលមានតួនារទីឃ្លាំមើល ការប្រើប្រាស់ថ្នាំខុសច្បាប់មុនពេលប្រកូត បានថ្លែងអំពីភាព ខុសឆ្គងចំពោះសារព័ត៌មានមួយឈ្មោះថា SB Nation ដែលបានចុះព័ត៌មានអំពី កំហុសរបស់ខ្លួន ថាបានយល់ព្រមឲ្យ Floyd ប្រើប្រាស់វិធីសាស្រ្ដ ការចាក់ IV មុនពេល ប្រកួត ។ មកទល់នឹងពេលនេះ ភ្នាក់ងារ USADA បានឆ្លើយតប ទៅកាន់វិញជាមួយសេចក្ដីថ្លែងការណ៍ថា៖
" កាលពីថ្ងៃទី ៩ ខែកញ្ញា គេហទំព័រព័ត៌មាន SB Nation បានចុះផ្សាយអត្ថបទមួយ សរសេរដោយលោក Thomas Hauser ដែលទាក់ទងនឹងកំហុស មិនតិចជាង ៤០កំហុសទេ ដែលខុសពីការពិត នឹងសេចក្ដីថ្លែងការក្លែងក្លាយ ខណៈមិនបានបង្ហាញពីបុគ្គលចំ នឹងប្រភពនៃការចាប់អារម្មណ៍ អំពី USADA តួនាទីរបស់ពួកយើង ក្នុងការប្រឆាំង ការប្រើប្រាស់ថ្នាំ ក្នុងវិស័យកីឡាប្រដាល់។
ដើម្បីផ្ដល់ឲ្យនូវការពិត ឥតក្លែងបន្លំ នឹង បញ្ឈប់ពង្រាយពាក្យចរចាមរាម សង្ស័យ ថែមទាំងចែកចាយព័ត៌មានក្លែងក្លាយនោះ USADA សូមផ្ដល់ឲ្យនូវអត្ថបទត្រឹមត្រូវ ពេញលេញ ដែលមានចំនួន មិនតិចជាង ២៥ ទំព័រ ដើម្បីឲ្យសិក្សាបន្ថែម លើចំនុចនេះ ឲ្យបានកាន់តែច្បាស់។
ដោយផ្ទុយគ្នានូវអ្វីដែល លោក Thomas Hauser លើកឡើងនោះពេលនោះ ភ្នាក់ងារ USADA (DCO) ក៏បាននៅក្នុងផ្ទះរបស់ Floyd ផងដែរ នៅកំលុងពេលចាក់ IV ហើយក៏ស្ថិតក្នុងលក្ខខណ្ឌ យល់ព្រមពី DCO។ គ្រូពេទ្យ ព្រមទាំង ភ្នាក់ងារ USADA ក៏ជាអ្នកជម្រុញឲ្យមានការប្រើប្រាស់ ដូច្នេះ ក្នុងចំនុចមួយនេះ មិនមែនជាការលាក់បាំងរបស់ Floyd ទេចំពោះការប្រើវិធីចាក់ថ្នាំនេះ ។ ពួកយើងនៅតែរក្សាគោលជំហរថា Floyd គឺមិនខុស ហើយនៅតែការពារថា សារធាតុដែល Floyd បានប្រើប្រាស់នោះគឺ មិនមានអ្វី ដែលហាមឃាត់ នឹងសារធាតុដែលលាក់បាំង ជាមួយ គ្នា បើសូម្បីតែ ក្រុមការងាររបស់ Floyd ក៏បានរាយការណ៍មកថា គឺគ្មានអ្វីជាខុសច្បាប់នោះទេ ។ លោក Thomas Hauser បានប្រាប់ខ្ញុំកាលពី ថ្ងៃព្រហស្បតិ៍ ថា ពួកគាត់មិនបានដឹង នូវអ្វីដែលបានលើកឡើងនោះទេ ក្នុងចំនុចនេះ ពួកគាត់ដឹងតែ ត្រឹមពាក្យសម្ដីរបស់ Floyd តែប៉ុណ្ណោះ។ លោក Thomas Hauser បានបន្ថែមទៀតថា WADA (World Anti-Doping Agency ) បានហាមប្រាម អត្ដពលករទាំងអស់ពីការចាក់ IV ក្នុងចំណុះមិនឲ្យលើស ៥០ មីលីលីត ក្នុងរយៈពេល ៦ម៉ោង ពីព្រោះវាអាចបង្កឲ្យមានការលាក់បាំងសារធាតុផ្សេងទៀត ក្នុងនោះ ។ប៉ុន្ដែខ្ញុំសូមបញ្ជាក់ថា ការចាក់ IV របស់ Floyd មិនបានមានបង្កប់អ្វីដែលខុសនឹងច្បានោះទេ ។ តាមការលើកឡើង របស់ លោក Thomas Hauser ថា Floyd បានចាក់ IV ដែលមានចំណុះដល់ទៅ ២៥០ មីលីលីត ដោយបន្ថែមមកជាមួយ ៥០០ មីលីលីតថែមទៀត ។ ........"
USADA បានច្រាចចោល នូវសេចក្ដីអះអាង របស់ លោក Hauser ថែមទាំងថា របស់ការណ៍ទាំងនោះ គឺ ខ្ជះខ្ជាយ នឹងមូលបង្ខូចពួកគេ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ringtv.craveonline