CamNews

ព័ត៌មានអន្តរជាតិ 

"ISIS ដឹងសខ្មៅហើយ" អាមេរិក លក់ គ្រាប់បែក ឆ្លាតវៃ ២២,០០០ គ្រាប់ តម្លៃ ១,៣ ពាន់លានដុល្លារ ទៅឲ្យអារ៉ាប់

ព័ត៌មានអន្តរជាតិ ៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់ សព្វាវុធ គ្រាប់បែកឆ្លាតវៃ Smart Bombs ទៅអោយប្រទេស អារ៉ាប់ ប៊ីសាអ៊ូឌីដ ក្នុងទំហំសាច់ប្រាក់​១,២៩ ពាន់លានដុល្លារ។ សេចក្តីរាយកាណ៍ បញ្ជាក់អោយដឹងថា កិច្ចព្រមព្រៀងមួយនេះ គឺជាការ លក់ចេញ គ្រាប់បែកឆ្លាតវៃ Smart Bombs ដល់ទៅ ២២,០០០ គ្រាប់ ឲ្យប្រទេស អារ៉ាប់ ប៊ីសាអ៊ូឌីដ ដើម្បីយកទៅប្រើប្រាស់ ក្នុងបេកសកម្មយោធា នៅក្នុងប្រទេស ស៊ីរី និង Yemen ។


ទីភ្នាក់ងារសហប្រតិបត្តិការការពារសន្តិសុខ មន្ទីរបច្ចកោណ   សហរដ្ឋ អាមេរិក ដែលទទួលបន្ទុក ក្នុងការឃ្លាំមើលការលក់សព្វាវុធទៅបរទេសនោះ អោយដឹងថា ៖ កិច្ច  ព្រមព្រៀង លក់សព្វាវុធ ឲ្យ ទៅប្រទេស អារ៉ាប់ ប៊ីសាអ៊ូឌីដ​ នោះត្រូវបានអនុម័ត ប៉ុន្តែ សភាសហរដ្ឋអាមេរិក មានសិទ្ធក្នុង ការ លក់ចោលកិច្ចព្រមព្រៀងមួយនេះ រយៈពេល ៣០ថ្ងៃក្រោយពីអនុម័ត ទោះជាយ៉ាងណាក៏ដោយចុះ បរិបទនេះ ទំនងជាមិនកើតមានឡើងនោះទេ។​ ប្រភពដដែលបន្ត   អោយ ដឹងថា ការលក់សព្វាវុធ លើកនេះ ញ៉ាំងអោយ ទ័ពអាកាស អារ៉ាប់ ប៊ីសាអ៊ូឌីដ គ្មានការភ័យព្រួយពាក់ព័ន្ធនឹងការអស់សព្វា វុធប្រយុទ្ធនោះទេ ក៏ដូចជា ធ្វើអោយឃ្លាំងស្តុកសព្វាវុធ  របស់  អារ៉ាប់ ប៊ីសាអ៊ូឌីដ ធានាបាននូវការ ឆ្លើយតបទៅនឹងចំណាត់ការយោធា នៅក្នុងប្រទេស យេម៉ែន និង ស៊ីរី ។


គួរបញ្ជាក់ថា កិច្ចព្រមព្រៀងលក់ចេញសព្វាវុធ  គ្រាប់ បែកឆ្លាតវៃ  ចំនួន ២២,០០០ គ្រាប់ ក្នុងតម្លៃ ១,២៩ពាន់លានដុល្លារលើកនេះ ជារួម សុទ្ធសឹងជាគ្រាប់បែកឆ្លាតវៃ រួមមាន ដូចជា 1,000 GBU-10 Paveway II laser guided bombs, 5,000 Joint Direct Attack  Munitions kits បញ្ជាទម្លាក់អោយចំ គោលដៅតាមរយៈ​ GPS ។ ក្រុមហ៊ុន ២ រួមមាន   ដូចជា  Boeing (BA.N) និង Raytheon (RTN.N) ទទួលបន្ទុកក្នុងការផលិត សព្វាវុធទាំងនេះ ។ គួររំឮកថា  ការ លក់ចេញសព្វាវុធលើកនេះ អាចធ្វើ ទៅបានបន្ទាប់ពី ប្រធានាធិបតី សហរដ្ឋអាមេរិក លោក បារ៉ាក់     អូបាម៉ា សន្យាអំឡុង ខែ​ ឧសភា កន្លងទៅនេះ ថានឹងធ្វើការអោយស្អិតរមួតជាមួយនឹងតំបន់   អារ៉ាប់ ក្នុងន័យ រឹតបណ្តឹងរក្សា សុវត្ថិ ភាពក្នុងតំបន់ ក៏ដូចជា ពិភពលោក ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ


Tags: Int news Breaking news World news Unt news Hot news Middle East UAE Hajj