Nhi Huynh Chow ក្មេងស្រីអាយុ ២ ខួបជាកូនក្នុងគ្រួសារមួយរស់នៅ Quang Ngai ប្រទេសវៀត
ណាម ត្រូវបានគេរកឃើញថាមានដុះសាច់ដូចជាកន្ទុយ ហើយមានឆ្អឹងមកជាមួយផងដែលមក
ដល់ពេលនេះនាងមានអាយុ ២ ខួបនឹងសាច់ដុះនេះមានប្រវែងវែងជាង ២ សង់ទីម៉ែត្រហើយ។
ក្មេងស្រីម្នាក់នេះបានកើតក្នុងឆ្នាំ ២០១០ នៅក្នុងមន្ទីរពេទ្រខែត្រ Dak Lak ហើយក្មេងតូចនេះកើត
មកខុសគេគឺមានភាពមិនប្រក្រតីជាច្រើនដូចជា ឆ្អឹងរបស់នាងវៀចជាដើម ហើយថែមទាំងមានដុះ
សាច់តូចមួយនៅខាងក្រោយទៀតផង។
ក្រោយពេលដែលទទួលបានការព្យាបាលជាច្រើនដងមកនោះក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យទីក្រុង
Ho Chi Minh បានសម្រេចក្នុងការពត់ឆ្អឹងជើងវៀចរបស់ក្មេងស្រីនេះមកធម្មតាវិញ។ ហើយពេល
នេះពួកគេកំពុងតែសិក្សាអំពីកន្ទុយរបស់នាងដោយគេចង់កាត់វាចោលប៉ុន្តែអាចមានផលប៉ះពាល់
ប្រសិនបើមិនបានសិក្សាអោយបានច្បាស់លាស់ព្រោះកន្ទុយនោះមានដុះឆ្អឹងមកជាមួយ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ K14