CamNews

តារា 

ឈ្មោះល្បី Sir Alex Ferguson ត្រូវបានគេយកទៅដាក់ជា​ឈ្មោះវិថី ឆ្ពោះទៅកីឡដ្ឋាន Old Trafford

ក្រុងមែនឆេស្ទើៈ ហេតុតែល្បីល្បាញ ក្រោយពីការទទួលជោគជ័យ ដ៏ភ្លូកទឹកភ្លូកដីរបស់អតីតអ្នក
ចាត់ការទូទៅ ក្លឹបបិសាច ក្រហម Manchester United លោក Sir Alex Ferguson ត្រូវបានអាជ្ញាធរ
ប្រចាំតំបន់ បានកែឈ្មោះវិថីដែលមានឈ្មោះ ថា Water’s Reach ទៅកាន់កីឡដ្ឋាន Old Trafford
របស់ក្លឹប Man Utd ដាក់ថា Sir Alex Ferguson វិញ នេះបើ យោងតាមគេហទំព័រ Dailymail ។

ការប្តូរឈ្មោះនេះដែរ គឺដើម្បីជានិមិត្តរូប ក៏ដូចជាការរំឮកនូវស្នាដៃរបស់ Ferguson ដែលដឹកនាំក្លឹប
អង់គ្លេស Man Utd អស់រយៈពេលជាង២៦ឆ្នាំ (១៩៨៦-២០១៣) យូរជាងគេបំផុត ដោយទទួលបាន
ជោគជ័យយ៉ាងក្រាស់ក្រែលជាមួយ នឹងការឈ្នះពានសរុបចំនួន ៣៨ទាំងក្នុងស្រុក និងលើឆាកអន្តរ
ជាតិ ក្រោយពីបានស្រោចស្រង់ក្លឹបដែលនៅបាតតារាង មួយនេះ ឡើងមកឈរនៅលំដាប់លេខ ១
របស់ចក្រភពអង់គ្លេសវិញ និងជាប់លេខ២លំដាប់ពិភពលោកបន្ទាប់ពីក្លឹប ស្តេចស Real Madrid
របស់អេស្ប៉ាញនោះ ។

ការបើកសម្ពោធផ្លូវកាលពីរសៀលថ្ងៃចន្ទ ទី១៤ តុលាម្សិលមិញនេះដែរ អតីតគ្រូបង្វឹកជនជាតិស្កុត
ឡេន វ័យ៧១ឆ្នាំរូបនេះ ក៏ទទួលបានលិខិតសរសើរ“Honorary Freedom of the Borough of Trafford”
ក្នុងនាមជាគ្រូបង្វឹកដ៏ជោគជ័យ បំផុតនៅ Old Traffod ដោយលោកបានឲ្យដឹង ទាំងមានអារម្មណ៍ក្តុក
ក្តួលថា “វាគួរឲ្យមោទភាពខ្លាំងណាស់ជា មួយនឹង វិថីដែលមានដាក់ឈ្មោះខ្ញុំផ្ទាល់ ដែលពេលខ្លះអ្នក
គិតថា វាមិនអាចទៅរួចទេក្នុងមួយឆាកជីវិតរបស់អ្នកនោះ តើមែន ទេ?” ។

លោកបានបន្ថែមថា “ខ្ញុំសូមអរគុណខ្លាំងណាស់ចំពោះក្លឹប Man Utd ដែលបានផ្តល់ឱកាសឲ្យរូបខ្ញុំ
បានដឹកនាំជាង ២៦ ឆ្នាំកន្លងទៅ ហើយក៏សូមអរគុណទៅដល់កីឡាករ ម្ចាស់ក្លឹប និងមិត្តរួមក្រុមការ
ងារខ្ញុំទាំងអស់ដែលតែងតែជម្រុញឲ្យ ការដឹកនាំប្រកបទៅដោយភាពរលូន ជាមួយនឹងការចងចាំមិន
ភ្លេចនូវរឿងល្អ និងអាក្រក់ដែលបានកើតឡើងនៅ Old Trafford នេះ” ៕

Looking Today

Looking Today

Looking Today

Looking Today

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល

 


Tags: Sir Alex Ferguson Man United star sport football