CamNews

តារា 

Boy និយាយអ្វីខ្លះ ពេលគេថា ខ្លួនខូចចិត្តព្រោះតារាស្រីរូបនេះ?

កំសាន្ត ៖ បន្ទាប់ពីនាង Toey Jarinporn និងលោក Alek Teeradetch បើកបង្ហាញទំនាក់ទំនងស្នេហាជាសាធារណៈ ស្រាប់តែធ្វើឲ្យអ្នកគាំទ្រកើតចិត្តអាណិតដល់ Boy Pakorn ជាខ្លាំង ព្រោះលោកគឺជាគូស្នេហ៍ដែលត្រូវ Fans ជាអ្នកគូរផ្គូរឲ្យ ។ 

ទោះបីជាយ៉ាងណាក៏ដោយចុះ លោក Boy Pakorn ក៏បានថ្លែងថា លោកដឹងរឿងនេះជាយូរណាស់មកហើយ ដែលថាតារាថៃទាំងពីរដួងនេះ ទាក់ទងគ្នា​ ដោយសារតែពួកគេគឺជាមិត្តភក្តិរបស់លោក ។ 

តារាសម្តែងវ័យ ៣៣ ឆ្នាំរូបនេះ បន្តទៀតថា លោក Alek Teeradetch ក៏បានប្រាប់ខ្លួនអំពីទំនាក់ទំនងស្នេហាជាមួយនិងមិត្តស្រីដែរ ។ ហើយមូលហេតុដែល នាង Toey Jarinporn និងលោក Alek Teeradetch លង់ស្រលាញ់គ្នាបែបនេះ ព្រោះតែអ្នកទាំងពីរមានចំណង់ចំណូលចិត្តដូចគ្នាច្រើនយ៉ាង ។ សម្រាប់ខ្លួនលោកផ្ទាល់ Boy មិនបានខូចចិត្តអ្វីទេ ផ្ទុយទៅវិញមានតែសប្បាយចិត្ត នៅពេលដែលឃើញមិត្តមានស្នេហានិងស្រលាញ់គ្នាបែបនេះ ៕



នាង Toey Jarinporn


លោក Boy Pakorn

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Toey Jarinporn Joonkiat Boy Pakorn Alek Teeradetch