ព័ត៌មានអន្តរជាតិ ៖ ជនរងគ្រោះស្លាប់ ដោយសារតែគ្រោះថ្នាក់ ផ្ទុះឆេះម្សៅពណ៍ នៅ កោះតៃវ៉ាន់ អំឡុងថ្ងៃទី ២៧ មិថុនា កន្លងទៅនេះ បានកើនឡើងដល់ ៤ នាក់ ហើយ ពោល ជន រងគ្រោះទី ៤ បានស្លាប់បាត់បង់ជីវិតរូបនេះ ជានិស្សិតពេទ្យវ័យ ២៣ ឆ្នាំ ស្លាប់នៅក្នុងមន្ទីរពទ្យ ថ្ងៃ សុក្រ ម្សិល មិញ។
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា និស្សិតពេទ្យវ័យ ២៣ ឆ្នាំជាជនរង គ្រោះស្លាប់ លើកនេះ មានឈ្មោះថា Su បានស្លាប់បាត់បង់ជីវិត នៅក្នុងមន្ទីរពេទ្យ Far Eastern Memorial Hospital នៅ ក្នុងទីក្រុង New Taipei កោះតៃវ៉ាន់ ។ ទន្ទឹមនឹង សោកនាដកម្ម បាត់បង់ សមាជិកគ្រួសារមួយរូប នេះ ក្រុមគ្រួសារជនរងគ្រោះ សម្រេច បរិច្ចាកសរីរាង្គ របស់គេ ទុកជាសកម្មភាព មនុស្សធម៌។
គួរបញ្ជាក់ថា ជនរងគ្រោះ ជិត ៥០០ នាក់ បានរងរបួស ធ្ងន់ស្រាល ក្នុងនោះ ៤១៥ នាក់ កំពុងតែ សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៅឡើយ ក្រោយហេតុការណ៍ គ្រោះថ្នាក់ ផ្ទុះឆេះម្សៅពណ៌ ពី កម្មវិធីកំសាន្ត អាងហែលទឹក ក្នុងស្រុក នៃកោះតៃវ៉ាន់ ៕
- គ្រោះថ្នាក់ ៖ ជនរងគ្រោះទី ៣ ស្លាប់ ដោយសារគ្រោះថ្នាក់ ផ្ទុះឆេះ ម្សៅពណ៌ "colour party" (មានវីដេអូ)
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ