CamNews

តារា 

តើតារាចម្រៀង ឱក សុគន្ធកញ្ញា និង ណុប បញ្ញារិទ្ធ និយាយអ្វីខ្លះ ក្រោយ ឈិត សុវណ្ណបញ្ញា ចាកចេញពីហង្សមាស?

ព័ត៌មានកំសាន្ត ៖ ក្រោយពីមានគេហទំព័រជាច្រើននៅក្នុងស្រុកបានចុះផ្សាយអំពីរឿងដែលតារាចម្រៀងរូបស្រស់ កញ្ញា ឈិត សុវណ្ណាបញ្ញា ប្រកាសជាផ្លូវការថា រូបនាងនិងចាកចេញពីផលិតហង្ស មាស បន្ទាប់ពីស្ថិតនៅក្នុងផលិតកម្មមួយនេះអស់រយៈពេលជាង ១១ ឆ្នាំទៅហើយ​ ។ 

បន្ទាប់ពីការចម្រៀងរបស់តារាចម្រៀង កញ្ញា ឈិត សុវណ្ណាបញ្ញា ត្រូវបានចាកចេញពីផលិតកម្ម ហង្ស មាស ស្រាប់តែមានកំពូលតារាចម្រៀង ២ ដួងលេចមុខមកដើម្បីសម្តែងឲ្យឃើញនូវភាពសោកស្តាយរបស់ខ្លួនទៅកាន់តារាចម្រៀងរូបនេះ នោះគឺ លោក ណុប បញ្ញារិទ្ធ និងកញ្ញា ឱក សុគន្ធកញ្ញា ។ 

សម្រាប់ការលើកឡើងរបស់ ឱក សុគន្ធកញ្ញា បានឲ្យដឹងថា ៖ "សោកស្ដាយចំពោះការបាត់បង់សមាជិកការងាររួមក្រុម.. ប៉ុន្តែមនុស្សម្នាក់ៗតែងមានការសម្រេចចិត្តរៀងៗខ្លួន សង្ឃឹមថាការសម្រេចចិត្តរបស់ពួកគាត់ធ្វេីឲ្យគាត់សប្បាយចិត្ត....! សូមជូនពរមានសំណាងល្អ Love you all"។

រីឯលោក ណុប បញ្ញារិទ្ធ វិញបានបញ្ចេញទស្សនៈថា ៖ ពេលវេលាបណ្តាលឱ្យពួកយើងស្គាល់គ្នា....ពេលវេលាបណ្តាលឱ្យយើងបានមកធ្វើការជាមួយគ្នា....ពេលវេលាបានរក្សាទុកនូវអនុស្សាវរីយ៍គ្រប់រសជាតិជាមួយគ្នា...ក្រោមដំបូលផ្ទះតែមួយ មិនថាឧបសគ្គតូចធំ យើងតែងតែកាន់ដៃគ្នាដើរឆ្លងជាមួយនិងស្នាមញញឹមជាមួយនិងតំណក់ញើសរាប់លានតំណក់ដែលហូរចេញពីការតស៊ូប្រឹងប្រែង! ជានិស្ស័យ ឬវាសនាដែលកំណត់ឱ្យយើងបែកគ្នា...?

ខ្ញុំពិតជាមិនចង់ឃ្លាត មិនចង់ឮពាក្យបែក រឹតតែមិនចង់ឃើញការបោះជំហ៊ានចាកចេញរបស់អ្នក...រឹតតែគ្មានសិទ្ធសូម្បីឃាត់និងរារាំងការសម្រេចចិត្តរបស់អ្នក មានតែការសោកស្តាយ ការនឹករលឹក មិនចង់បាត់បង់ តែក៏ត្រូវតែទទួលយក ! សង្ឃឹមថាតំលៃនៃមិត្តភាពរបស់ពួកយើងនិងឋិតនៅក្នុងចិត្ថយើងគ្រប់គ្នាជារៀងរហូត ៕

-ចុចអាន ៖ យក់ ថិតរដ្ឋា ខ្លោច​ចិត្តក្រោយដឹងរឿងថា ឈិត សុវណ្ណបញ្ញា ចេញ​ពី​ហង្ស​មាស






ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Sokun kanha Nop panharith