អ្នកកំពុងតែមានការពិបាកចិត្តជាមួយនិងសម្រស់នៅលើរង្វង់មុខរបស់ខ្លួន ព្រោះតែបបូរមាត់របស់
អ្នកមានទ្រង់ទ្រាយ ឬទំហំមិនស្មើគ្នា ដោយបបូរមាត់ក្រោមធំជាងបបូរមានលើ? សូមកុំអាលព្រួយ
ចិត្ត វិធីសាស្ដ្រខាងក្រោមអាចជួយអ្នកដោះស្រាយបញ្ហានេះបាន។
ប្រសិនប្រើប្រាស់វិធីសាស្ដ្រខាងក្រោម អ្នកនឹងមិនចាំបាច់ពឹងទៅលើមន្ទីរកែសម្ផស្សនោះទេ ដោយ
គ្រាន់តែប្រើបច្ចេកទេសតូចតាចប៉ុណ្ណោះ អ្នកនឹងទទួលបានរូបរាងនៃបបូរមាត់ស្មើគ្នា និងស្រស់ស្អាត
ដូចបំណង។
សូមត្រៀម ៖
+ ដែកខ្មៅគូសគែមបបូរមាត់
+ ក្រែមលាបបបូរមាត់ប្រភេទទឹក
អនុវត្ត ៖
+ ដំបូង អ្នកគួរខាត់ស្បែកងាប់នៅលើបបូរមាត់ ដោយប្រើប្រាស់ធាតុផ្សំ ស្ករ និងទឹកឃ្មុំ ហើយផ្ដិត
ឱ្យស្ងួត ដើម្បីធ្វើឱ្យបបូរមាត់មានសភាពទន់ភ្លន់។ បន្ទាប់មក យកដែកខ្មៅគូសពង្រីកផ្នែកខាងលើនៃ
បបូរមាត់លើឱ្យ ធំប្រហែលបបូរមាត់ក្រោម។ បញ្ជាក់ ៖ សូមកុំគូសពង្រីកឱ្យឆ្ងាយហួសពេកពីព្រំដែន
បបូរមាត់លើ ដើម្បីធានារក្សាបាននូវលក្ខណៈជាធម្មជាតិរបស់បបូរមាត់។
+ បន្ទាប់ពីបានគូសពង្រីកបបូរមាត់ខាងលើរួច ចូរប្រើប្រាស់ក្រែមលាបបបូរមាត់ប្រភេទទឹក លាប
ទៅលើបបូរមាត់ទាំងមូល រួមទាំងផ្នែកនៃបបូរមាត់លើដែលទើបបានគូសពង្រីកបន្ថែម។
+ ក្រោយពេលដែលបានគូស និងលាបក្រែមរួច អ្នកនឹងឃើញថា បបូរមាត់របស់អ្នកមានភាពពេញ
លេញ ដោយបបូរមាត់លើ ក្រោម មានទំហំប្រហាក់ប្រហែលគ្នា និងស្រស់ស្អាត។
ដោយ ៖ តារា
ប្រភព ៖ thebeautydepartment/dep