CamNews

កីឡាអន្តរជាតិ 

Toni Kroos ស្ងាត់ៗផ្ទេរទៅ Real Madrid ចោល Manchester United ដែលតាមចែចូវជាយូរ

កាលពីមួយរយៈមុន យើងធ្លាប់ទទួលបាន ដំណឹងមកថា Manchester United ចង់ទិញកីឡាករ Toni Kroos របស់ Bayern Munich តាំងតែពី David Moyes នៅកាន់កាប់ម្ល៉េះ រហូតដល់លោក គ្រូ Louis Van Gaal ទៀត តែត្រូវបរាជ័យ ។



ថ្ងៃនេះទើបយើង បានដឹងថា Toni Kroos បានជ្រើសរើសយកក្រុម Real Madrid វិញដើម្បីធ្វើ ជាគោលដៅបន្ទាប់ ។ បើតាមប្រភព ព័ត៌មានបានអោយដឹងថា ការចរចារ បានបញ្ចប់ហើយ ភាគីទាំង ២ ក៏បានព្រមប្រៀងគ្នា ទៅវិញទៅមក ផងដែរដោយ Bayern Munich សំរេចចិតលក់ កីឡាករ Toni Kroos ក្នុងតំលៃ ២៤ លានផោន អោយទៅក្រុម Real Madrid ។



Toni Kroos បានចុះកុងត្រា ជាមួយនិង Real Madrid រយៈពេល​ ៦ ឆ្នាំហើយសង្ឃឹមថា នឹងអាច ជួយក្រុម Real Madrid ឈ្នះពានរង្វាន់ បានច្រើន ៕

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: star football toni kroos real madrid