(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានផ្ញើលិខិតជូនពរជាផ្លូវការមកកាន់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង សម្រាប់ឱកាសឆ្នាំថ្មីប្រពៃណីចិនដែលទើបកន្លងផុតទៅថ្មីៗនេះ ហើយក្នុងនោះមេដឹកនាំថ្មីរបស់មហាអំណាចលេខ១លើពិភពលោករូបនេះ ក៏បានបញ្ជាក់ពីការចង់បាន «ការអភិវឌ្ឍទំនាក់ទំនងប្រកបដោយផ្លែផ្កា» ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរផងដែរ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី