ព័ត៌មានកំសាន្ត ៖ នាង Selena Gomez បានបង្ហាញភាពសោកស្តាយអំពីជម្លោះរបស់ខ្លួន ជាមួយនិង Justin Bieber នៅលើអនឡាញ ។
ម្ចាស់បទ 'Good For You' នាង Selena Gomez និងអតីតមិត្តប្រុសរបស់នាង គឺលោក Justin Bieber ដែលជាម្ចាស់បទ 'Sorry' កាលពីមួយរយៈពេលមុនបានធ្វើផ្ទុះកំហឹង និងឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងនៅលើគណនី Instagram ។ ប៉ុន្តែមើលទៅ នាង Selena Gomez ហាក់បីដូចជាមានការសោកស្តាយខ្លាំងណាស់ ចំពោះទង្វើរបស់ខ្លួនធ្វើទៅលើអតីតមិត្តប្រុស ។
ក្រោយមក នាង Selena Gomez បានសរសេរសារមួយឃ្លា ហើយបង្ហោះនៅលើបណ្តាញសង្គម ដោយនិយាយថា "អ្វីដែលខ្ញុំបានធ្វើទាំងអស់នោះ ហាក់បីដូចជាអត្មានិយមពេកហើយ" ។
ហើយនាង Selena Gomez ក៏បានអំពាវនាវកុំឲ្យអ្នកគាំទ្រ កើតមានចិត្តស្អប់ នាង Sofia ដែលជាមិត្តស្រីថ្មីរបស់ លោក Justin Bieber ដោយសារតែពាក្យចចាមអារាមមិនល្អអី ព្រោះនាងគ្មានកំហុសឡើយ ។
គួរបញ្ជាក់ឲ្យដឹងថា រឿងរ៉ាវស្នេហារបស់តារាចំរៀងវ័យក្មេងដ៏ល្បីមួយគូរគឺ Justin Bieber និង Selena Gomez ពិតជាធ្វើអោយទស្សនិកជនជាច្រើនមានអារម្មណ៍ទុកព្រួយ ព្រោះមិនចង់ឲ្យអ្នកទាំង ២ បែកបាក់គ្នាឡើយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop