CamNews

រថយន្ត 

PAL-V ONE ៖ រថយន្តអាចហោះបានរបស់ហូឡង់

PAL-V (Personal Air and Land Vehicle) - ជាក្រុមហ៊ុនផលិតរថយន្តមួយមកពីប្រទេសហូឡង់
កាលពីពេលថ្មីៗនេះទើបតែបានធ្វើការបង្ហាញវត្តមានសមិទ្ធិផលរថយន្តដ៏អស្ចារ្យបំផុតមួយទៀត
របស់ខ្លូនដែលមានឈ្មោះថា PAL-V ONE ។ ហើយអ្វីដែលជាចំណុចពិសេសបំផុតរបស់រថយន្ត
ថ្មីនេះ គឺក្រៅពីអាចធ្វើដំណើរបានដូចរថយន្តធម្មតានោះ គឺនៅពេលត្រូវការវាក៏អាចហោះបាន
ទៀតផង។ PAL-V ONE មានរូបរាងដូចគ្នានឹងឧទ្ធម្ភាគចក្រយ៉ាងដូច្នោះដែរ ជាមួយតួខ្លួនរចនា
ឡើងយ៉ាងស្រស់ស្អាត និងប្រើប្រាស់កង់ចំនួនបីសំរាប់ធ្វើចលនា។ នៅផ្នែកខាងក្រោយរថយន្ត
គឺមានបំពាក់នូវកង្ហារមួយនិងមានទួនាទីសំខាន់ក្នុងការជំរុញរថយន្តអោយមានចលនាទៅមុខ។
ចំណែកនៅផ្នែកខាងលើនៃរថយន្តវិញគឺមានបំពាក់នូវកង្ហារដ៏ធំនិងមានតូនាទីក្នុងការជួយអោយ
រថយន្តហោះឡើងលើបានយ៉ាងងាយស្រួលបំផុត។ បើទោះបីជាមានការរចនាឡើងប្រៀបដូច
ជាឧទ្ធម្ភាគចក្រក៏ពិតមែន ប៉ុន្តែរថយន្តនេះមិនអាចហោះហើរចេញពីកន្លែងនឹងមួយបានដូចជា
ឧទ្ធម្ភាគចក្រទូទៅនោះឡើយ ដោយវាត្រូវការចំងាយផ្លូវមួយប្រវែង ១៦៥ ម៉ែត្រទើបអាចហោះ
ឡើងរួច។ ចំណែកការចុះចតវិញក៏ត្រូវការរយៈផ្លួវមួយដ៏វែងផងដែរ។

ចំណុចពិសេសមួយទៀតនោះគឺ PAL-V ONE នេះសមស្របទៅនឹងបណ្តានិយ័តកម្មទាំងឡាយ
ស្តីអំពីចរចរណ៍ផ្លូវអាកាសផងដែរ គឺបានន័យថារយថន្តនេះអាចដាក់អោយផលិត និងមានដំ
ណើរការបានដូចជាយន្តហោះធម្មតាដូច្នោះដែរ។ ពត៌មានលំអិតអំពីគ្រឿងម៉ាស៊ីនរបស់រថយន្ត
មិនទាន់បានបញ្ជាក់ច្បាស់នៅឡើយ ប៉ុន្តែត្រូវបានអោយដឹងថាវាដំណើរការដោយប្រេងឥទ្ធនៈ
diesel ជីវសាស្រ្ត និង ethanol ជីវសាស្រ្ត។ វិសាលភាពដំណើរការរបស់រថយន្ត គឺពី ៣៥០ ទៅ
៥០០ គីឡូម៉ែត្រក្នុងមួយម៉ោងសំរាប់ផ្លូវអាកាស និង ១.២០០ គីឡូម៉ែត្រក្នុងមួយម៉ោងសំរាប់ផ្លូវ
ថ្នល់។ Robert Dingemanse - អគ្គនាយកប្រតិបត្តិរបស់ PAL-V បានអោយដឹងថាមានបុគ្គលឯក
ជនមួយចំនួនបានសំដែងនូវចំណាប់អារម្មណ៍ចំពោះសមិទ្ធិផលរថយន្តថ្មីនេះណាស់។ ប៉ុន្តែអគ្គ
នាយកខាងលើសង្ឃឹមថា PAL-V ONE របស់លោកនឹងត្រូវបានយកទៅដាក់បំរើនៅក្នុងវិស័យ
កងទ័ពនិងសេវកម្មសង្រ្គោះបន្ទាន់។ ការសាកល្បងហោះហើរដំបូងត្រូវបានធ្វើឡើងប្រកបដោយ
ជោគជ័យ ហើយក្រុមហ៊ុនក៏កំពុងតែស្វែងរកដៃគូរវិនិយោគទាំងឡាយដើម្បីនាំ PAL-V ONE នេះ
ទៅកាន់ដំណាក់កាលធ្វើការអភិវឌ្ឍន៍ចុងក្រោយទៀតផង៕

ប្រភព៖ Engadget

ដោយ៖ រស្មី


Tags: technologyelectroniccarscarnice car