CamNews

ព័ត៌មានអន្តរជាតិ 

ផ្ទុះអាវុធ នៅរោងកុន កាលពី រសៀលម្សិលមិញនេះ របួស​មនុស្ស ២ នាក់

ព័ត៌មានអន្តរជាតិ & ពីរដ្ឋធានី វ៉ាស៊ីនតោន ៖ យោងតាមការ ដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារ ព័ត៌មាន រដ្ឋចិន ស៊ិនហួរ ដែលទើបតែបានចេញផ្សាយ កាលពី វេលាម៉ោង ៦ ព្រឹកមិញនេះ អោយដឹង ថានៅឯ សហរដ្ឋអាមេរិក ឯណោះវិញ ពោលគឹ​ នៅក្នុងរដ្ឋ Florida ផ្ទាល់តែម្តង កាលពីរសៀលថ្ងៃច័ន្ទ ម្សិលមិញនេះ មនុស្ស ២ នាក់ ត្រូវបានរកអោយឃើញថា បានទទួលរងរបួស ក្រោយពីមានការបាញ់ បោះគ្រាប់ពិត នៅឯ រោងកុនមួយកន្លែង ។

យ៉ាងណាមិញ បើតាមការអោយដឹងពី ទីភ្នាក់ងារ សារព័ត៌មានក្នុងស្រុក សហរដ្ឋអាមេរិក បានអះអាង អោយដឹងថា ជនសង្ស័យ ត្រូវបានមន្រ្តី ប៉ូលីស ធ្វើការចាប់ឃាត់ខ្លួន និង ចាប់ឃុំឃាំងជាបណ្តោះអា សន្នហើយ ដើម្បីរងការសាកសួរចម្លើយ ។ WTSP-TV ជាទូរទស្សន៍ក្នុងស្រុក បានបន្តអោយដឹងថា ករណីបាញ់បោះ គ្រាប់ពិត លើកនេះ បានកើតឡើង កាលពីម្សិលមិញនេះ នាវេលាថ្ងៃ រសៀល ដោយ នៅក្នុងនោះ បានបណ្តាលអោយមនុស្ស ២ នាក់ រងរបួស ខណៈពេល ដែលការផ្ទុះអាវុធ បានកើត ឡើងនៅក្នុងតំបន់ Wesley Chapel រដ្ឋ Florida សហរដ្ឋអាមេរិក ផ្ទាល់តែម្តង។


គួរបញ្ជាក់ផងដែរថា ភ្លាមៗនោះ ក៏មានកិច្ចអន្តរាគមន៍ ពីសំណាក់មន្រ្តីប៉ូលីស ប្រចាំតំបន់ ដោយបាន ចុះទៅដល់កន្លែងកើតហេតុ និងបានបញ្ជូន ជនរងគ្រោះទាំងពីរនាក់ តាមជើងហោះហើរ ទៅកាន់មន្ទីរ ពេទ្យ​ដែល នៅជិតបំផុត ។ ខណៈនេះ ស្ថានភាពជម្ងឺ របស់ពួកគេ ពុំទាន់បានដឹងជាក់ច្បាស់នៅឡើយ នោះទេ។ យ៉ាងណាមិញ ជនសង្ស័យ ក៏ដូចជា ជនជាប់ចោទ រូបនោះ ក៏ត្រូវបាន សមត្ថកិច្ចជំនាញធ្វើ ការចាប់ឃាត់ខ្លួន បានដូចគ្នាដែរ ដោយបានចាប់ ទៅដាក់ក្នុងមន្ទីរឃុំឃាំង ខណៈរង់ចាំការសាកសួរ ទៅតាមនិតិវិធីផ្លូវការ របស់មន្រ្តីមាន សមត្តកិច្ច ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: United States US USA Florida Int news Unt news Storm