ព័ត៌មានអន្តរជាតិ ៖ មនុស្សម្នាប្រមាណជាង ២០០នាក់ទៀត ត្រូវបានក្រុមសង្គ្រោះកោះតៃវ៉ាន់ អះអាង ថា កំពុងជាប់ខ្លួនក្រោមគំនរអគារដែលបាន បាក់រលំនោះ នៅ ឡើយ ស្រប ពេលដែល មនុស្ស ១៦០ នាក់ផ្សេងទៀត ត្រូវបានសង្គ្រោះជីវិត។ នេះបើតាមការផ្សាយរបស់ ទី ភ្នាក់ងារព័ត៌មានចិន ស៊ិនហួ នៅ ព្រឹក ថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ ២០១៦។
ក្នុងចំណោមមនុស្សដែលត្រូវបានសង្គ្រោះ ជាង ១៦០នោះ មាន ១២៧នាក់ត្រូវបាន គេជួយឲ្យ ចេញពី អគារកម្ពស់ ១៧ជាន់ដែលបាន បាក់រលំ នៅតំបន់ តៃណាន (Tainan) ដោយក្នុងនោះ មនុស្ស ២៩នាក់ កំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នេះជាសោកនាដកម្ម ក្រោយគ្រោះ រញ្ជួយដីកម្រិត ៦,៤ រ៉ិចទ័រ វាយប្រហារភាគខាងត្បូងកោះតៃវ៉ាន់ កាលពីពេលទៀបភ្លឺថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ។ ប្រភពសារព័ត៌មាន បន្តអោយដឹងថា ក្រោយហេតុការណ៍គ្រោះថ្នាក់រញ្ជួយដីអត្តឃាតលើកនេះ បានសម្លាប់ មនុស្ស ២នាក់ ហើយនៅចំពោះមុខ ក្នុងនោះ ម្នាក់ ជាទារកតូចវ័យទើប ១០ខែ ក្នុងចំណោមជនរងគ្រោះម្នាក់ទៀត ដែលមានវ័យ ៤០ឆ្នាំ។ មានការព្រួយបារម្ភជាខ្លាំង ថាតួរលេខ នៃជនរងគ្រោះស្លាប់ បាត់បង់ជីវិតអាច នឹងមានការកើនឡើងជាបន្តបន្ទាប់ ខណៈសកម្មភាពជួយសង្គ្រោះ កំពុងតែប្រព្រឹត្តិទៅបាន យ៉ាង សស្រាក់សស្រាំ ៕
ប្រភព ៖ ស៊ិនហួរ & ប៊ីប៊ីស៊ី
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី