ព័ត៌មានអន្តរជាតិ ៖ មុននេះបន្តិច ពោលវេលាព្រឹកថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០១៤ ទំព័រសារព័ត៌មាន រដ្ឋចិន ស៊ិនហួរ បានចេញផ្សាយ សម្រង់អត្ថបទ សារព័ត៌ មាន អោយដឹងថា នៅឯទីក្រុងធំបំផុត របស់ប្រទេស អ៊ីរ៉ង់ ឯណោះវិញ ពោល គឺនៅក្នុងក្រុង Tehran ផ្ទាល់ តែម្តង យ៉ាងហោចណាស់ មនុស្ស ៣ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈច្រើនជាង ៣០ នាក់ផ្សេងទៀត បានទទួលរងរបួស ធ្ងន់ និង ស្រាល អំឡុងពេលដែលមានការវាយប្រហារ ដោយព្យុះខ្សាច់ មកលើទីក្រុង ដ៏ធំជាងគេ របស់ប្រទេសមួយនេះ ។
សេចក្តីរាយការណ៍ បន្តបញ្ជាក់អោយដឹងថា ករណីគ្រោះថ្នាក់ ធម្មជាតិ ព្យុះខ្សាច់ វាយប្រហាររហូត ដល់ថ្នាក់ឆក់យកជីវិតមនុស្សលើកនេះ បានកើតឡើង កាលពីវេលាល្ងាច ថ្ងៃច័ន្ទ ថ្ងៃទី ២ម្សិលមិញ ខែមិថុនា ឆ្នាំ ២០១៤ មកលើទីក្រុង Tehran ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ