CamNews

សុខភាព 

អង្គការសុខភាពពិភពលោក បើកិច្ចប្រជុំបន្ទាន់ ពិភាក្សាពីបញ្ហាជំងឺផ្លូវដង្ហើមថ្មី កំពុងតែឆ្លងយ៉ាងសាហាវ

ក្រុងហ្សឺណែវ៖ អង្គការសុខភាពពិភពលោកបានឱ្យដឹងថាកាលពីថ្ងៃសុក្រថាខ្លួននឹងរៀបចំកិច្ចប្រជុំ
បន្ទាន់មួយ នៅសប្តាហ៍ក្រោយ ពិភាក្សាពីបញ្ហា ជំងឺផ្លូវដង្ហើម (MERS) ដ៏សាហាវ  ដែលសម្លាប់ជីវិត
និងមានចំនួនអ្នកឆ្លងកើតឡើងយ៉ាងច្រើន នៅក្នុងប្រទេសជាច្រើន។

ជំងឺផ្លូវដង្ហើមដ៏កាចសាហាវនេះ សម្លាប់មនុស្សយ៉ាងច្រើន រយៈពេលមិនដល់ ២ឆ្នាំផង បានសម្លាប់
មនុស្ស  ចំនួន  ១២៦នាក់   នៅក្នុងប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីដ។  ជំងឺផ្លូវដង្ហើម នៅមជ្ឈឹមប្រទេសនេះ
ត្រូវបានគេចាត់ទុកថា  ជាបងប្អូនជីដូនមួយ  នឹងជំងឺសា (SARS) ដែលបានវាយប្រហារឆ្លងទៅកាន់
មនុស្សចំនួន ៨,២៧៣ករណី និងបានសម្លាប់មនុស្សចំនួន ៨០០នាក់ នៅក្នុងឆ្នាំ២០០៣។


ជំងឺទាំងពីរប្រភេទនេះ មានលក្ខណៈឆ្លងប្រហាក់ប្រហែលគ្នា ដោយសារតែវាឆ្លងតាមរយៈផ្លូវដង្ហើម
ដូចគ្នា នៅពេលដែលក្អក និងដកដង្ហើម។ ប៉ុន្តែអ្វីដែលខុសគ្នានោះ គឺជំងឺផ្លូវដង្ហើម (MERS) អាចធ្វើ
ឱ្យអ្នកជំងឺចុះខ្សោយតម្រងនោម។

បើយោងរបាយការណ៍ចុងក្រោយ អង្គការសុខភាពពិភពលោក បានឱ្យដឹងថា ជំងឺផ្លូវដង្ហើម (MERS) 
មានចំនួន ៤៩៦ករណី ហើយ  ចាប់តាំងពីខែកញ្ញា  ឆ្នាំ២០១២មក។ ករណីជំងឺផ្លូវដង្ហើម (MERS) ក៏
ត្រូវបានគេរាយការណ៍ថា កើតមានៅក្នុងប្រទេសមួយចំនូនទៀតដូចជា៖ សសហព័ន្ធអារ៉ាប់អេមីរេត
ប្រទេសហ្សូដង់ អេហ្ស៊ីប លីប់ និងសូម្បីតែសហរដ្ឋអាមេរិក។ និយាយជារួមមានន័យថាឱ្យតែប្រទេស 
ណាធ្វើដំណើរជាញឹកញាប់ទៅកាន់ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីដ គឺអាចនឹងឆ្លងជំងឺផ្លូវដង្ហើមនេះតែម្តង៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ hannelnewsasia 


Tags: health mers Saudi Arabia