CamNews

តារា 

បេននី យ៉ាំង ផ្ទុះ​ជម្លោះ​ជា​មួយ​អ្នក​ដឹក​នាំ​នៅ​ថោន​លោក វ៉ាត លីម៉េង រឿង​តម្លៃ​ខ្លួន

(ភ្នំពេញ)៖ ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាស្រីកញ្ញា បេននី យ៉ាង និងលោក វ៉ាត លីម៉េង បានផ្ទុះជម្លោះផ្អើលពេញ បណ្តាញយក្សសង្គមខណៈលោក វ៉ាត លីម៉េង អ្នកដឹក​នាំ​​នៅ​ផ​ លិតកម្មថោនសរសេររិះគន់លើតម្លៃខ្លួននិងការមិនគោរពពេលវេលារបស់ បេននី យ៉ាំ​ង។

នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់កញ្ញា បេនី យ៉ាំង បានសរសេរថា ចាសលោកនិយាយ​ត្រូវហើយខ្ញុំយល់ស្របនឹងសំដីលោកណាស់….។ ហើយអស់គុណដែលលោកគ្មានសមត្ថភាពយកខ្ញុំទៅថត ។ ខ្ញុំមិនចូលចិត្តធ្វើការហាលងៀតជាមួយទេចាខ្ញុំគោរពពេលវេលាច្បាស់លាស់ជាមួយតែបុគ្គលណាដែលគោរពពេលវេលាជាមួយខ្ញុំច្បាស់ដូចគ្នា។

មិនមែនហៅតួទៅអង្គុយបំផើម​ចាំ​ អ្នកឯងរាប់សិបម៉ោងស្ទើរពាក់កណ្តាលថ្ងៃខាតពេលអត់ប្រ​យោជន៍នោះទេ។ ធ្វើការដូចឡប់ហើ​យចង់ឲ្យគេគោរព…..ចាសមិនមែនមិនគោរពទេ​គួរបញ្ជា ក់​​ផងដែរថាឲ្យតែលើក​លេខពេ​លណាដឹងថា ខាងផលិតកម្មនឹងហៅថតគឺមិនទទួលតែម៉ង​។នេះជាសម្តីរបស់កញ្ញា បេននី យ៉ាង ឆ្លើចតបចំពោះការរិះគន់របស់លោក វ៉ាត លីម៉េង។

សូមបញ្ជាក់ថា ប្រតិកម្មឆ្លើយតបពីសំណាក់កញ្ញា បេននី យ៉ាំង ខាងលើនេះបានធ្វើ​ឡើង​ប​ន្ទាប់ពីអ្នកដឹកនាំសម្តែសងសម្បូររឿងអាស្រូវស្នេហាលោក វ៉ាត លីម៉េង បានរិះគន់​នៅ​លើ​ បណ្តាញសង្គមហ្វេសប៊ុកជាសាធារណៈបង្ហាប់កិត្តិយសរឿងតំម្លៃខ្លួននាងថាហាស ហា​ស​…….ខ្ញុំមិនហ៊ានយកថតទេព្រោះថ្លៃ ជាងតារាជើងចាស់ទៀត….​ហើយ​ណាមួយខ្ញុំចូលចិ​ត្ត​អ្នកគោរពពេលវេល….។

ទន្ទឹមនឹងការប្រតិកម្មពីសំណាក់កញ្ញា បេននី យ៉ាំង នេះលោក វ៉ាត លីម៉េង ក៏បានចេញសារ​ថ្មី​មួយ​ទៀតបន្ទន់ឥរិយាបទហាក់ចង់សម្រួលគ្នាថា ខ្ញុំសែរពត៌មានដែលនិយាយពីកញ្ញា បេននី យ៉ាង គឺខ្ញុំចង់សំដៅលើតំម្លៃទីផ្សា មិនមែនបានន័យថា ខ្ញុំនិយាយថាគាត់មិនគោរពពេលវេ​លាទេ ព្រោះគាត់នឹងខ្ញុំមិនដែលមានបញ្ហាទេ។ហើយក៏ជាមនុស្សធ្លាប់ស្គាល់​គ្នាដែរ……សុំ ​ទោស​ផងបើប៉ះពាល់កិត្តិយសណា បេននី យ៉ាង ព្រោះខ្ញុំមិនបានតាំងចិត្ត​ឲ្យទៅចាចឹងទេ…​ .ពួកយើងក៏បាននិយាយគ្នារួចរាល់ដែរហើយអំពីបញ្ហានេះពួកយើងនៅតែរាប់អានគ្នាធម្មតា …សូមមិត្តទាំងអស់គ្នាកុំយល់ច្រឡំសុំអរគុណ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Benny Yang Star news PP