CamNews

ព័ត៌មានអន្តរជាតិ 

កសិករ ដាំតែ អរស្ទើរហោះ ខណៈទទូល បានប្រាក់រង្វាន់ លើកទឹកចិត្ត បំណាច់ឆ្នាំ ដ៏ច្រើនសន្ធឹកសន្ធាប់

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារ សារព័ត៌មាន បរទេស chinadaily កាលពីវេលាប៉ុន្មាន នាទីមុននេះ បន្តិចពោលគឺ នៅវេលាម៉ោង ៩ និង ០៣ នាទី ព្រឹកថ្ងៃ អង្គារ ទី ២១ មករា ឆ្នាំ ២០១៤ នេះផ្ទាល់តែម្តង បានចេញផ្សាយ អត្ថបទសារព័ត៌មាន អោយដឹងថា នៅឯ ប្រទេសចិន ឯណោះវិញ កសិករដាំតែភាគ ច្រើន ពិតជាមានភាព សប្បាយរីករាយហួស ខណៈទទួលបានប្រាក់រង្វាន់ លើកទឹកចិត្តចុងឆ្នាំដ៏ច្រើន សន្ធឹកសន្ធាប់ ។

បន្ថែមពីលើនេះ ប្រភព បន្តអោយដឹងថា កាលពីថ្ងៃច័ន្ទ ទី ២០ ខែមករា ម្សិលមិញនេះ ក្រុមហ៊ុនតែ ដែលមានវត្តមាន នៅក្នុងក្រុង Jinan នាខេត្ត Shandong ភាគខាងកើត ប្រទេសចិន បានធ្វើពិធីដ៏ អធឹកអធមមួយ នោះគឺ​ ពិធីចែកប្រាក់រង្វាន់លើកទឹកចិត្ត ប្រចាំឆ្នាំ ដែលមានជាសាច់ប្រាក់សុទ្ធដល់ ទៅ ១៦៥,២០០ ដុល្លារ ទៅកាន់ក្រុមមនុស្ស ដែលជាក្រុមកសិករ ដាំតែ ។ គួរបញ្ជាក់ផងដែរថា ប្រាក់ សុទ្ធទាំងអស់ បើតាមការអោយដឹង គឺជាប្រាក់ចំណេញផ្ទាល់ របស់ក្រុមហ៊ុន ។ 

គួរបញ្ជាក់ផងដែរថា ក្រុមមនុស្សមួយចំនួន ភាគច្រើនដែលជាកសិករ ដាំតែ នោះ ក្នុងម្នាក់ៗពួកគេ អាចនឹងមានឱកាសទទួលបាន ប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំ​ ដល់ទៅ ២០០,០០០ យ័ន ឯណោះ យ៉ាងណាមិញ បើតាមការអោយដឹង ក្រុមហ៊ុន ក៏ដូចជា សហគ្រាស ផលិតតែ Li Taishan Tea Co ត្រូវបានបង្កើតឡើង ក្រោយពីមាន កិច្ចព្រមព្រៀង សមទានដី ពីអ្នកភូមិ ចាប់តាំងពីឆ្នាំ ២០០៣ មក ម្ល៉េះ ៕

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ chinadaily


Tags: China Shanghai Beijing Hong Kong Mainland Tea Int news Unt news Bonus