CamNews

ព័ត៌មានអន្តរជាតិ 

នាយករដ្ឋមន្រ្តី សឹង្ហបុរី វ័យ ៦៣ ឆ្នាំ​ "ត្រៀមរួចជាស្រេច ក្នុងការ វះកាត់មហារីក ក្រពេញ ប្រូស្តាត"

ព័ត៌មានអន្តរជាតិ ៖ ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥ថា លោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី នៅថ្ងៃចន្ទនេះស្ថិតក្នុងការ វះកាត់រោគមហារីកក្រពេញ ។ នេះបើតាមសម្តីរបស់គណៈ រដ្ឋមន្ត្រី របស់លោក បានឲ្យដឹងយ៉ាងដូច្នេះ ។

គួរបញ្ជាក់ថា មន្ត្រីមកពីគណៈរដ្ឋមន្ត្រីបានបន្ថែមថា លោកនាយករដ្ឋដែល មាន  វ័យ ៦៣ឆ្នាំ នឹងចាក ចេញ ពី មន្ទីរ  ពេទ្យ ក្នុងអំឡុង   ពេល១សប្តាហ៍ ប៉ុន្តែរំពឹងថានឹងបានជាសះស្បើយ នៅក្នុងពេលដ៏ខ្លី ខាងមុខនេះ ។

របាយការណ៍ បន្ត  អោយ ដឹងថា លោក លី បានថ្លែងឲ្យដឹងនៅលើ ទំព័រហ្វេសប៊ុករបស់លោកថា "ខ្ញុំ បានត្រូវគេរៀបចំរួចជាស្រេច សម្រាប់ការវះកាត់ នៅថ្ងៃចន្ទ ជាមួយ   នឹង ការវះកាត់ និងមានក្រុម គ្រូ ពេទ្យចំណានៗ" ។

គេ   បាន ដឹង ថា លោកនាយករដ្ឋមន្ត្រី ធ្លាប់  មានជំងឺ  មហារីក lymphoma (សាច់ដុះ) ម្តងរួចហើយ   កាលពី ឆ្នាំ ១៩៩០ ដោយ ការព្យាបាលបានជោគជ័យ ។ ចំពោះវត្តមានរបស់ លោកនា យករដ្ឋ មន្ត្រី សិង្ហបុរីនាពេលនេះ ត្រូវបានលោក Teo Chee Hean ដែលជាឧបនាយករដ្ឋមន្ត្រី ដែលដឹកនាំប្រទេស តាំងពីឆ្នាំ២០០៤ ជាអ្នកដែលនឹងគ្រប់គ្រង រដ្ឋាភិបាលបណ្តោះអាសន្ន ។

គេបានដឹងថា ការបោះឆ្នោះសកលនឹងធ្វើឡើង នៅមុនឆ្នាំ២០១៧ ប៉ុន្តែមានអ្នកសង្កេតការណ៍ មួយ ចំនួនយល់ឃើញថា បើសិនជាអាចធ្វើបាន អាចក្នុងឆ្នាំនេះ ។ លោកលី ត្រូវបានគេដឹងថា លោកជា មេ បក្ស សកម្មភាពប្រជាជន ដែលមានអំណាចគ្រប់គ្រង ចាប់ពីឆ្នាំ១៩៥៩មកម្ល៉េះ ៕

ប្រភព ៖ ប៊ីប៊ីស៊ី និង ដើមអម្ពិល


Tags: Breaking news World news Unt news Hot news Singapore Indonesia AirAsia PM Lee Hsien Loong