(ភ្នំពេញ)៖ បន្ទាប់យពីមានសារព័ត៌មាន ក្នុងស្រុកមួយចំនួនបានធ្វើការចុះផ្សាយ ទាក់ទងទៅនឹង អតីតពិធីការិនីនាង ឯក សុជាតា ហៅ សាសា ដែលឭការទទួលសំណង ខ្ទង់លានដុល្លារ ជាថ្នូរនៃការដកពាក្យបណ្តឹងរួចមក គេសង្កេតឃើញថាទស្សនិជនជាច្រើនបានចាប់ អារម្មណ៍ជុំវិញដំណឹងមួយរហូតមាន ការចែករំលែកពាសពេញ បណ្តាញសង្គមហ្វេសប៊ុក។
ទន្ទឹមគ្នានឹងការចេញផ្សាយភា្លមៗនេះដែរនាង សាសា បានបញ្ចេញប្រតិកម្ម ដោយមិនសំចៃមាត់តបតទៅនឹងការរិះគន់និងការចុះផ្សាយ របស់អ្នកសារព័ត៌មានថាជាការសរសេរបំភ្លើសការពិត។
នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អតីតពិធីការិនី និងជាថៅកែហាងនៅសៀមរាប កញ្ញា សាសា បានបញ្ចេញប្រតិកម្មបែប វាយប្រហារតបទៅអ្នកសារព័ត៌មានថា «អីយ៉ាបានលុយខ្ទង់លាន យីមនុស្សអើយមនុស្សស៊ីសាច់ឆ្កែច្រើនពេកទេដឹងបានជាបែកស្លុយ អស់អាលីងអញ្ចឹង??? អាអ្នកព្រុសវាមធ្យមទេ តែអាអ្នកបញ្ចេញយោបល់លើពត៌មានវិញ គឺបានខ្លាំងដូចបានទទួលមរតក ពីដូនតាវាអញ្ចឹង»។
សាសា បានសរសេរទៀតថា ពូកែបញ្ចេញយោបល់អញ្ចឹងម៉េចមិនទៅធ្វើការនៅពេទ្យសត្វទៅ?? សូមជួយ share បន្តឲ្យពួកដែល មានខួរក្បាលជាឆ្កែមើលផង។ នេះជាលើកទីមួយហើយដែលញុំមប្រើពាក្យមិនគួរសម្យបែបនេះតែទ្រាំអត់បាន។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី០២ខែកក្កដា ឆ្នាំ២០១៥ ដោយសារតែភាពជោកជាំនៃគ្រឿងស្រវឹងលោកសុខ ប៊ុន និងកញ្ញាសាសា បានផ្ទុះជម្លោះពាក្យសម្តី រហូតឈានដល់ការប្រើហិង្សា វាយទាត់ធាក់យ៉ាងធ្ងន់ធ្ងរ។ បន្ទាប់ពីការព្យាយាមរត់គេចខ្លួនអស់ជាច្រើន ថ្ងៃលោក ស៊ុន ប៊ុន ក៏បានចូលខ្លួនទទួលទោសតាមការអំពាវនាវរបស់នាយករដ្ឋមន្រ្តីកម្ពុជាសម្តេចតេជោ ហ៊ុន សែន។ លោក សុខ ប៊ុន ត្រូវបានតុលាការចេញដីកាឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ ដោយចោទពីបទប្រើអំពើហិង្សា ដោយចេតនាមានស្ថានទម្ងន់។ ប៉ុន្តែលោក សុខ ប៊ុន ត្រូវបានធានាឲ្យក្រៅឃុំ ក្រោមហេតុផលមានជំងឺជាប់ខ្លួន៕
ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី