ហុងកុង៖ តើមាននរណាម្នាក់ដឹងថា ស្រីក្នុងឈុតសំលៀកបំពាក់ពណ៌ខ្មៅ ដែលឈរក្បែរ
ប្រធានរដ្ឋកូរ៉េខាងជើង លោក Kim Jong Un ជានរណា? ជាប្អូនស្រី ជាសង្សារ ឬជា
ប្រពន្ធរបស់គាត់?
លោក Lankov មកពីសាកលវិទ្យាល័យ Kookmin កូរ៉េខាងត្បូងដែលជាអ្នកនិពន្ធសៀវភៅ
ម្នាក់ បានឱ្យដឹងថា ស្ត្រីចំលែកនោះបានដើរតាមអ្នកដឹកនាំវ័យក្មេងកូរ៉េខាងជើងទៅកាន់
រោងល្ខោនមួយដើម្បីមើលការសំដែងរបស់ក្រុមតន្ត្រី Moranbong កាលពីយប់ថ្ងៃសុក្រ។
លោក Lankov បានបន្តទៀតថា វត្តមានស្រី្តចំលែកនោះបានធ្វើឱ្យមតិសាធារណជន និង
អ្នកសារពត៌មាន លើកនូវសំនួរជាច្រើននៃគោលបំណងដែលស្រី្តរូបនោះ ចូលរួមទស្សនា
ការសំដែងល្ខោន ជាមួយលោក Kim Jung Un។
សេចក្តីថ្លែងការណ៍មួយចេញដោយភ្នាក់ងារមណ្ឌលពត៌មានកូរ៉េខាងជើង កាលពីថ្ងៃសៅរ៍
បានឱ្យដឹងថា គ្មានកំណត់សំគាល់ណាមួយដែលបង្ហាញថាស្រី្តនោះ គឺមានតួនាទីអ្វីមួយ
ដែលជាប់ពាក់ព័ន្ធនឹងការសំដែងនោះទេ។
យោងតាមបណ្តាញសារពត៌មានប្រចាំថ្ងៃកូរ៉េខាងត្បូង បានឱ្យដឹងថា ស្រីចំលែកនោះគឺ
ទំនងជាប្អូនស្រីរបស់លោក Kim Jung Un ឈ្មោះ Kim Yeo Jung៕
ដោយ៖ វណ្ណៈ
ប្រភព៖ CNN