CamNews

យល់ដឹង 

សម្រាប់នារីៗ ដែលចូលចិត្តថតរូប បង្ហោះចូល Facebook (មានវីដេអូ)

នេះគឺជាវីដេអូខ្លីមួយ បង្កប់អត្ថន័យអប់រំចំពោះមិត្តនារីៗ ដែលចូលចិត្តថតរូប បង្ហោះនៅលើបណ្តាញ
សង្គមហ្វេសប៊ុក  បង្ហាញពីសកម្មភាពផ្សេងៗ បញ្ជាក់ថា  នាងកំពុងតែស្ថិតនៅទីកន្លែងនោះ ឬកំពុង
តែធ្វើអ្វីមួយ។

ដូចជាករណីវីដេអូ ខាងក្រោមនេះ មាននារី   ដ៏ស្រស់ស្អាតម្នាក់  បានថតរូបគ្រប់សកម្មភាពទំាងអស់
របស់នាង  បង្ហោះលើបណ្តាញសង្គមយក្សហ្វេសប៊ុក  ដើម្បីចែករូបភាពទំាងទៅកាន់មិត្តភក្តិ  ទោះបី
ជានាង ទើបក្រោកពីគេង កំពុងដើរតាមផ្លូវ និងជួបនូវប្រព្រឹត្តការណ៍ផ្សេងៗ   ជាច្រើន ទៀត  នាងតែ
ថត បង្ហោះលើហ្វេសប៊ុក រហូតដល់មានចោរឆក់ទូរស័ព្ទ ពេលនាងជួបគ្រោះថ្នាក់ចរាចរណ៍ និងដេក
នៅក្នុងមន្ទីរពេទ្យ។ 

ការចែករំលែកគឺជារឿងមួយដ៏ល្អ ប៉ុន្តែ សូមលោកអ្នក ជាពិសេសមិត្តនារិៗ ដែលចូលចិត្តថតរូបនោះ
មេត្តា  គួរចេះជ្រើសរើសយកទីកន្លែងណាមួយ  ដែលមានសុវត្ថិភាពខ្ពស់  ដើម្បីជៀសវាងគ្រោះថ្នាក់
ផ្សេងៗ ដែលអាចនឹងកើតមានឡើងដូចករណីនារីនៅក្នុងវីដេអូខាងក្រោមនេះ៕

ដោយ៖ វណ្ណៈ
ប្រភព៖ youtube 


Tags: knowledge For women who love to take photos to post on facebook