កំសាន្ត ៖ កំលោះសង្ហា លោក Ken Phupoom និងមិត្តស្រីដ៏ស្រស់ស្អាតគឺនាង Esther Supreeleela ថ្មីៗនេះ បានដឹកដៃគ្នា ចូលរួមព្រឹត្តិការណ៍ជាលើកដំបូង ។
តារាសម្តែងថៃមួយគូនេះ បានសារភាពប្រាប់អ្នកកាសែតថា ពួកគេពិតជាមានអារម្មណ៍ថា អៀនខ្មាស់មែនទែន នៅពេលដែលធ្វើការងារជាគូ ជាមួយគ្នាបែបនេះ ។
លោក Ken និង Esther និយាយថា ពួកគេមិនខ្វល់ពីសម្តីដែលត្រូវបានគេប្រៀបធៀបគូស្នេហ៍របស់នាងជាមួយនិង លោក Weir Sukollawat និង Bella Ranee ឡើយ ព្រោះមនុស្សម្នាក់ៗមិនដូចគ្នាទេ ។
ចំពោះតម្លៃខ្លួនដែលធ្វើការរួមគ្នានេះ អ្នកទាំងពីរនិយាយថា ពួកគេទទួលបានតម្លៃសមរម្យប៉ុណ្ណោះ ពោលគឺមិនច្រើនលើសលប់អ្វីនោះទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar