ចិន៖ តាមការអោយដឹងពីគេហទំពរ chinadily កាលពីថ្ងៃទី ០៩ តុលាម្សិលមិញនេះថា មាន
ប្រជាពលរដ្ឋជាច្រើន នៅក្នុងស្រុកភូមិ បាននាំគ្នាផ្អើលទៅមើលការប្រកួតប្រជល់សេះមួយ
ដ៏អស្សារ្យ។
ប្រភពខាងលើបានអោយដឹងថា ការប្រជល់សេះនេះ ត្រូវបានប្រជាពលរដ្ឋធ្វើឡើង ក្នុងតំ
បន់ Rongshui ខេត្ដ Guangxi ប្រទេសចិន។ តាមការអោយដឹងពីមនុស្សចាស់ៗក្នុងភូមិ បាន
និយាយថា តាមពិតទៅ ការប្រជល់សេះនេះ គឺជាប្រភេទកីឡាមួយ ដែលជាប្រពៃណី និង
ទំនៀមចិន ដែលមានតាំងពី ៥០០ឆ្នាំមុនម្លេះ។ ពួកគាត់បានបន្ដថា ដើមឡើយកីឡាប្រជល់
សេះនេះ គឺត្រូវបានប្រជាពលរដ្ឋ រៀបចំឡើងក្នុងរដូវរំហើយ ពោលគឺបន្ទាប់ពីគេប្រមូលផល
ស្រូវដាក់ក្នុងជង្រុករួចរាល់ហើយ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏អាជ្ងាធរក្នុងខេត្ដនោះ បានអនុញ្ញាតិអោយ ប្រជាពលរដ្ឋប្រា
រព្ធធ្វើវាដែរ នោះគឺដោយគេគិតថា វាជាប្រភេទកីឡាម៉្យាង ដែលអាចរក្សានូវចំណង ការរាប់
អានគ្នា រវាងមនុស្សជាច្រើន ដែលនៅគ្រប់ភូមិ ឃុំ ខុសៗគ្នា ក៏ដូចជាការរក្សានូវទំនៀមទំ
លាប់ចិន ដែលមានតាំងពីយូរលង់ណាស់មកហើយផងដែរ៕
ដោយ៖ សីហា
ប្រភព៖ chinadailly