CamNews

ព័ត៌មានអន្តរជាតិ 

១២នាក់ស្លាប់ ព្រោះស្ទះចរាចរណ៍ ៣ថ្ងៃ ប្រវែងជាង ២០គ.ម

ព័ត៌មានអន្តរជាតិ ៖​ ជារឿងហេតុមួយដ៏កម្រ និងមិនគួរអោយជឿ នៅពេលដែលសារព័ត៌មានបរទេស ចុះផ្សាយអោយដឹងថា មានមនុស្ស ១២នាក់ បានស្លាប់បាត់បង់ជីវិត ក៏ដោយសារតែការស្ទះចរាចរណ៍ អាក្រក់បំផុត ប្រវែងដល់ទៅជាង ២០ គ.ម មានរយៈពេលច្រើនជាង ៣ថ្ងៃ ដែលនាំអោយមនុស្សរាប់ ពាន់នាក់ក៏ដូចជារថយន្តរាប់ពាន់គ្រឿង កកកុញនៅទ្រឹងមួយកន្លែង នេះបើយោងតាមការគូសបញ្ជាក់ ពីសំណាក់មន្រ្តីផ្លូវការប្រទេស ឥណ្ឌូនេស៊ី កាលពីថ្ងៃសុក្រ ទី ៨ កក្កដា ម្សិលមិញនេះ ។ 


សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា ករណីកកស្ទះចរាចរណ៍ដ៏អាក្រក់លើកនេះ គឺបានកើតឡើងនៅ ឯផ្លូវហាយវេនាទីក្រុង Brebes នៃកោះជ្វា ប្រទេស​ ឥណ្ឌូនេស៊ី ។ ហេតុផលចម្បង និងមានតែមួយគត់ ដែលបានបណ្តាលឲ្យស្ទះចរាចរណ៍យ៉ាងដូច្នេះ គឺថា មនុស្សរាប់ពាន់នាក់ដែលជាអ្នកកាន់សាសនា ម៉ូស្លឹមនោះ បានសម្រុមកទៅកាន់ភូមិកំណើតវិញ ដើម្បីប្រារព្ធកម្មវិធីសាសនា Eid ក្រោយពីបញ្ចប់ កម្មវិធីសាសនាដ៏ធំ បំផុត បុណ្យ Ramadan ។ អ្នកនាំពាក្យ តំណាងអោយក្រសួងសាធារណៈការណ៍ និងដឹកជញ្ចូនម៉ាឡេស៊ី Hemi Pramuraharjo គូសបញ្ជាក់ដល់សារព័ត៌មាន AFP អោយដឹងថា ករណី កកស្ទះចរាចរណ៍ នៅ Brebes ឆ្នាំនេះគឺអាក្រក់បំផុត មានប្រវែង វែងជាង ២០គ.ម កកស្ទះរយៈពេល ៣ថ្ងៃដែលជាហេតុនាំឲ្យមនុស្ស ១២នាក់ស្លាប់បាត់បង់ជីវិត ចន្លោះពីថ្ងៃទី ៣កក្កដា-​៥កក្កដាឆ្នាំ ២០១៦ ។ ភាគច្រើននៃជនរងគ្រោះ គឺវ័យចាស់ជរា ខណៈស្លាប់ដោយសារតែ​ ហេវហត់ អស់កម្លាំង ក៏ដូចជា ដោយសារតែលក្ខខ័ណ្ឌសុខភាពផ្សេងទៀត ។ ដោយឡែក ជនរងគ្រោះក្មេងជាងគេ វ័យ ១ឆ្នាំនោះ ស្លាប់បាត់បង់ជីវិត ក៏ដោយសារតែផ្សែងពុលហុយចេញពីរថយន្ត ៕



ប្រែសម្រួល ៖ កុសល

ប្រភព​ ៖ CNA 


Tags: Indonesia plane int news plane crash